ការលក់របស់ White VANS កើនឡើង ៧,៨០០% បន្ទាប់ពីការចេញផ្សាយ Squid Game

ហាឡូវីន ២០២១ នេះខ្ញុំជឿថា ឈុតសំលៀកបំពាក់ពីខ្សែភាពយន្ត Squid Game នឹងច្បាស់ជាវ៉ាដាច់ផលិតផលនានា ព្រោះប្រព័ន្ធផ្សព្វផ្សាយបរទេសចុងក្រោយបង្អស់បានរាយការណ៍ដូច្នេះថា សម្លៀកបំពាក់ និងស្បែកជើងនៅក្នុងខ្សែភាពយន្តនេះ ជាផលិតផលដែលត្រូវបានគេស្វែងរកច្រើនដល់កំពូល ហើយថែមទាំងការលក់កើនឡើងច្រើនបំផុតផងដែរ។

មិនយូរប៉ុន្មានគេហទំព័រ Variety បានរាយការណ៍ដូច្នេះថា ឈុតខោពណ៌បៃតង-សបច្ចុប្បន្នកំពុងក្លាយជាស៊េរីលក់ដាច់បំផុត បន្ទាប់ពី Squid Game បើកដំណើរការលើអ៊ីនធឺណេត។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺស្បែកជើងប៉ាតាពណ៌សពីវ៉ាន់ស៍ក៏លក់ដាច់ខ្លាំងផងដែរ។ គេហទំព័រអ្នកផ្គត់ផ្គង់តែមួយគត់បានរាយការណ៍ថា ការលក់ White VANS បានកើនឡើង ៧.៨០០%។

មិនត្រឹមតែប៉ុណ្ណោះគេហទំព័រ Lyst ក៏រាយការណ៍អំពីរឿងនេះដែរ ការស្វែងរកស្បែកជើងពណ៌ស កើនឡើង ៩៧% បន្ទាប់ពីខ្សែភាពយន្តនេះទទួលបានការពេញនិយម។

ទោះយ៉ាងណាក៏ដោយអ្នកគាំទ្រស៊េរីខ្លះមិនចង់ស្លៀកពាក់ជាជនរងគ្រោះទេ ធ្វើឲ្យសំលៀកបំពាក់របស់ឆ្មាំ ក៏ទទួលបានការស្វែងរកច្រើនជាង ៦២% ក្នុងសប្តាហ៍កន្លងទៅ។ នៅសេសសល់ពីនេះគឺរ៉ូបពណ៌ទឹកក្រូច អាវយឺតពណ៌លឿង និងស្រោមជើងវែង៕ ប្រភពពី៖ variety