ព្រះអើយ………! មើលទៅភ្ជុំឆ្នាំនេះ គ្រោះក្នុងលាភ ឬ លាភក្នុងគ្រោះ ?

បុណ្យភ្ជុំជាបុណ្យធំមួយក្នុងប្រទេសកម្ពុជា ហើយត្រូវបានប្រជាជនខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីដូនតារហូតដល់កូនចៅជំនាន់នេះ និងប្រារព្វឡើងពុំដែលដាច់ឡើយ ប៉ុន្តែប៉ុន្មានឆ្នាំនេះ ដោយសារតែជម្ងឺឆ្លងពិធីបុណ្យនេះ និងបុណ្យធំៗមួយចំនួនទៀតត្រូវបានលុបចោល ដើម្បីបង្ការភាពដែលអាចរីករាយដាលនៃជម្ងឺកូវីដ-១៩។

ឆ្នាំនេះក៏ដូចឆ្នាំមុនពិធីបុណ្យត្រូវបានរឹតបណ្តឹង នៅតាមវត្តអារាមមួយចំនួន ត្រូវបានបិទទ្វារ ដោយទុកឲ្យពុទ្ធបរិស័ទយកបាយសម្លរប្រគេនត្រឹមតែមុខខ្លោងទ្វារប៉ុណ្ណោះ ប៉ុន្តែរមណីដ្ឋានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរជាធម្មតា។

ជាក់ស្ដែងនៅថ្ងៃទី ៥ ជាថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំប្រពៃណីខ្មែរ មានគណនីមួយបានបង្ហោះពីទិដ្ឋភាពនៃប្រជាជនខ្មែរមួយចំនួនចូលរួមក្នុងពិធីបុណ្យដោយមិនអើពើនឹងភាពរីករាលដានៃជម្ងឺឆ្លង។

ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

ព្រះអើយ………!

មើលទៅភ្ជុំឆ្នាំនេះ គ្រោះក្នុងលាភ ឬ លាភក្នុងគ្រោះ ?

សង្ឃឹមថាអ្វីគ្រប់យ៉ាងគឺចៀសផុតទាំងអស់គ្នាទៅចុះ

សូមឲ្យមានសំណាងល្អទាំងអស់គ្នា..,

៣កុំ ៣ការពារ

សារនេះមានអមមកជាមួយនូវរូបភាពប្អូនខ្មេរទៅលេងសមុទ្រដោយពុំពាក់ម៉ាស់ ថែមទាំងមិនមានរក្សាគម្លាតថែមទៀតផង។ នៅក្នុងសារបង្ហោះនេះមានអ្នកចូលរួមមតិជាច្រើន ដោយបង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងនៃជម្ងឺឆ្លងបន្ទាប់ពីភ្ជុំបិណ្ឌត្រូវបានបញ្ចប់។

សូមប្រជាជនខ្មែររួមគ្នាទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕ ប្រភពពី៖ ហ្វេសប៊ុក