វ៉ាក់សាំងការពារកូវីដ បានបញ្ឈប់ការស្លាប់របស់ប្រជាជនរាប់ពាន់នាក់នៅសហរដ្ឋអាមេរិក នេះបើយោងតាមការសិក្សាថ្មីមួយ

របាយការណ៍ថ្មីពីក្រសួងសុខាភិបាល និងសេវាកម្មប្រជាជនមេរិកនិយាយថា តើមានមនុស្សប៉ុន្មាននាក់ ដែលឆ្លងកូវីដ-១៩ ដោយត្រូវវ៉ាក់សាំងបញ្ឈប់ការឆ្លង ហើយវាជាចំនួនគួរឱ្យភ្ញាក់ផ្អើល។
របាយការណ៍ស៊ីអិនអិន បានប្រកាសកាលពីថ្ងៃអង្គារ វ៉ាក់សាំងកូវីដ-១៩ បានរារាំងមនុស្សចាស់យ៉ាងតិច ២៥០.០០០ នាក់ពីការឆ្លងកូវីដ-១៩ និងការពារការស្លាប់ទាក់ទងនឹងកូវីដ-១៩ រាប់ពាន់នាក់នៅចន្លោះខែមករា និងឧសភា ២០២១។
អ្នកស្រាវជ្រាវ ឧបការីរដ្ឋការិយាល័យផែនការ និងគ្រួសារសម្រាប់ការវាយតំលៃលើរបាយការណ៍នេះ បានរកឃើញថាការចាក់វ៉ាក់សាំងនេះបានជួយទប់ស្កាត់ការឆ្លងមេរោគ, សម្រាកក្នុងមន្ទីរពេទ្យ និងការស្លាប់ចំពោះអ្នក ដែលត្រូវបានចាក់វ៉ាក់សាំងរួច តាមរយៈ Medicare ភាគច្រើនជាមនុស្សចាស់។
យោងតាមរបាយការណ៍ វ៉ាក់សាំងបានបញ្ឈប់៖
– ចំនួនអ្នកឆ្លង កូវីដ-១៩ ថ្មីចំនួន ២៦៥.០០០ នាក់។
– មន្ទីរពេទ្យចំនួន ១០៧.០០០ ។
– មនុស្ស ៣៩.០០០ នាក់ បានស្លាប់។
ប្រភពពី៖ CNN