សំណាងហើយ! បង្គន់សាធារណៈ មិនមែនសុទ្ធមានសុវត្ថិភាពសម្រាប់មនុស្សទេ (មានវីដេអូ)

252

យើងអាចនឹងឃើញសត្វផ្សេង ឬបក្សីជាច្រើននៅក្នុងជម្រកសួនសត្វធម្មជាតិរបស់ពួក​វា។ ប៉ុន្តែអ្នកប្រាកដជាមិនធ្លាប់ឃើញស្តេចព្រៃចេញពីបន្ទប់ទឹកសាធារណៈទេ ព្រោះមិនមែនជាអ្វីដែលអ្នកអាចឃើញញឹកញាប់នោះទេ។ នោះហើយជាមូលហេតុដែលវីដេអូមួយ បង្ហាញពីសត្វតោចេញពីបង្គន់សាធារណៈបានសាយភាយយ៉ាងលឿននៅលើបណ្ដាញអ៊ីនធឺណិត ហើយត្រូវបានគេដាក់ចំណងជើងថា “បង្គន់មិនតែងតែមានសុវត្ថិភាពសម្រាប់មនុស្សទេ ពេលខ្លះវាក៏អាចប្រើដោយអ្នកដទៃបានដែរ” ។

វីដេអូនេះត្រូវបានថតចេញពីរថយន្តដោយយអ្នកទេសចរណ៍ ដែលកំពុងធ្វើដំណើរបំរុងនឹងចត ដើម្បីប្រើប្រាស់បន្ទប់។ តែចៃដន្យអ្វី នៅពេលរថយន្តមកដល់បន្ទប់ទឹកសាធារណៈនេះ គេបានឃើញសត្វតោមួយក្បាលចេញពីទ្វារនោះ។ អ្នកនៅក្នុងរថយន្ត បញ្ចេញសំឡេងដោយក្ដីភ្ញាក់ផ្អើល សើចក្អាកក្អាយ ព្រោះជាទិដ្ឋភាពមិនធ្លាប់ឃើញពីមុន ហើយក៏អាចជារឿងហួសចិត្តមួយដែរ ដែលឃើញសត្វតោ ហាក់កំពុងប្រើប្រាស់បន្ទប់ទឹក។

វីដេអូនេះទទួលបានការមើល និងការចូលចិត្តរាប់ម៉ឺនដងពីអ្នកនិយមលេងអ៊ីនធឺណិត។ ខណៈមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាពមិនធម្មតារបស់សត្វនៅក្នុងបន្ទប់ទឹកសាធារណៈ អ្នកផ្សេងទៀតបានសម្តែងថាពួកគេពិតជានឹងមិនព្រមប្រើបង្គន់សាធារណៈប្រភេទណាមួយក្នុងពេលទៅដើរកំសាន្តនៅសួនសត្វព្រៃសាហ្វារីនោះឡើយ៕