ការស្រាវជ្រាវបានរកឃើញថា ថ្នាំប្រឆាំងនឹងជម្ងឺបាក់ទឹកចិត្តអាចពន្យឺតការលូតលាស់កោសិកាមហារីកក្នុងការពិសោធន៍សត្វកណ្តុរ

មនុស្សជាច្រើនប្រហែលជាបានឮថាថ្នាំមួយចំនួនអាចត្រូវបានគេប្រើដើម្បីព្យាបាលជម្ងឺច្រើនជាងមួយ ហើយពេលខ្លះគ្រូពេទ្យថែមទាំងអាចនាំយកថ្នាំមួយទៅព្យាបាលជម្ងឺមួយទៀត។

ជាការពិតរឿងនេះត្រូវទាមទារការត្រួតពិនិត្យយ៉ាងដិតដល់ពីអ្នកជំនាញ ប៉ុន្តែប្រសិនបើអ្នកប្រើវាបានត្រឹមត្រូវ វាក៏អាចបង្ហាញប្រសិទ្ធភាពដ៏អាថ៌កំបាំងក្នុងការព្យាបាលជម្ងឺធ្ងន់ធ្ងររបស់អ្នកផងដែរ។

នេះគឺជាការស្រាវជ្រាវចុងក្រោយបំផុត អ្នកវិទ្យាសាស្ត្រទើបតែរកឃើញរឿងនោះ នៅលើថ្នាំប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្តទូទៅ វាប្រហែលជាអាចពន្យឺតការលូតលាស់ដុំសាច់មហារីកនៅក្នុងការពិសោធន៍សត្វកណ្តុរ។

យោងតាមការស្រាវជ្រាវនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្របកប្រែវេជ្ជសាស្ត្រដោយបង្ហាញថា ថ្នាំប្រឆាំងនឹងជម្ងឺបាក់ទឹកចិត្តអាចមានប្រសិទ្ធភាពចំពោះជម្ងឺដូចជាមហារីក៖ វាបណ្តាលមកពីការបញ្ជូនសារធាតុព្យាបាលទៅសរសៃប្រសាទដែលគេហៅថា សេរ៉ូតូនីន។

សារធាតុនេះដើមឡើយជាសារធាតុមួយដែលមនុស្សជាច្រើនហៅថា “ សារធាតុរីករាយ ” ដែលប្រសិនបើមានវត្តមាននៅក្នុងខួរក្បាលតិចពេក វាអាចបណ្តាលឱ្យមានជម្ងឺបាក់ទឹកចិត្ត។

បញ្ហាគឺស្ថិតនៅក្នុងការពិសោធន៍ថ្មីនេះ។ ក្រុមស្រាវជ្រាវបានសាកល្បងហ្សែនកណ្តុរខុសៗគ្នាជាច្រើន ហើយបានរកឃើញថា សេរ៉ូតូនីន បរិមាណឈាមច្រើនលើសកម្រិតនៅក្នុងកោសិកាជួយឱ្យកោសិកាមហារីកផលិតម៉ូលេគុលម្យ៉ាងហៅថា PD-L1 ដែលជាល្បិចទប់ស្កាត់ប្រព័ន្ធការពាររាងកាយផុតពីការបំផ្លាញដោយកោសិកាមហារីក។

ដូច្នេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ថ្នាំនេះអាចរារាំង សេរ៉ូតូនីន នៅក្នុងឈាមក៏អាចជួយពន្យឺតការលូតលាស់ដុំសាច់នៅក្នុងសត្វកណ្តុរផងដែរ ហើយក្នុងចំណោមថ្នាំបែបនេះនឹងថ្នាំប្រឆាំងជាមួយជម្ងឺធ្លាក់ទឹកចិត្ត SSRI ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នោះដោយសារតែថ្នាំទាំងនេះជួយរាងកាយបញ្ជូនសារធាតុ សេរ៉ូតូនីន បន្ថែមទៅក្នុងខួរក្បាល។ (ដែលធ្វើឱ្យអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តមានអារម្មណ៍ប្រសើរជាងមុន) ខណៈពេលដែលអាចកាត់បន្ថយបរិមាណ សេរ៉ូតូនីន ដែលលើសនៅកន្លែងផ្សេងទៀត ធ្វើឱ្យកោសិកាមហារីកពិបាកលូតលាស់។

នេះគឺជារបកគំហើញគួរឱ្យចាប់អារម្មណ៍មិនធ្លាប់មាន ព្រោះថ្នាំដែលបានរ៉ាយរ៉ាប់ខាងលើ ពួកវាទាំងអស់ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ព្យាបាល។ ដូច្នេះការសាកល្បង និងការអនុវត្តន៍របស់វាអាចធ្វើទៅបានលឿន ហើយអាចនាំឱ្យមានការព្យាបាលបែបថ្មីក្នុងពេលឆាប់ៗនេះ។

ទោះយ៉ាងណាក៏ដោយយើងក៏ត្រូវកត់សំគាល់ផងដែរថា ការប្រើប្រាស់បច្ចុប្បន្ននៃថ្នាំប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្តសម្រាប់ការព្យាបាលជំងឺមហារីកត្រូវបានបង្ហាញតែនៅក្នុងកណ្តុរប៉ុណ្ណោះ។ ហើយនៅតែត្រូវការការសាកល្បងជាច្រើនទៀត មុននឹងអាចបញ្ជាក់បានថាវាពិតជាមានប្រសិទ្ធភាពចំពោះមនុស្ស។

ដូច្នេះវាមិនមែនជារឿងល្អភ្លាមៗទេ។ យើងនឹងទិញថ្នាំប្រឆាំងនឹងជម្ងឺបាក់ទឹកចិត្ត ដោយផ្ទាល់ដើម្បីព្យាបាលជម្ងឺមហារីក ដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន៕ ប្រភពពី៖ iflscience