ល្បីតាំងម៉ែ រហូតដល់កូន! កូនប្រុសសម្ដែងស្រី Sri Rita គ្រាន់តែញ៉ាំបបរលើកដំបូងក៏ទទួលការចាប់អារម្មណ៍ខ្លាំងយ៉ាងហ្នឹង (មានវីដេអូ)

738

សម្រាប់អូន Kawin ដែលជាកូនប្រុសរបស់តារាសម្ដែងស្រី Sri Rita ខណៈពេលនេះកំពុងតែបង្កការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មិត្តៗអ្នកគាំទ្រតាមបណ្ដាញសង្គម នឹងបានក្លាយជាទីពេញចិត្ត ភាពគួរឲ្យស្រឡាញ់ជាបន្តបន្ទាប់ចំពោះអ្នកគ្រប់គ្នាទៀតផង។

ដោយឡែក នាពេលថ្មីៗនេះ Sri Rita បានធ្វើការបង្ហាញពីជ្រុងមួយគួរឱ្យស្រលាញ់របស់ អូន Kawin ដែលចូលរួមតុអាហារជាលើកដំបូង ព្រមអមជាមួយការសរសេរ caption ដ៏មាននិយាយថា “ខ្ញុំបានចូលរួមតុអាហារពេលល្ងាចហើយ ឥឡូវនេះខ្ញុំញ៉ាំ oatmeal, carrots, squash gold broccoli ខ្ញុំចូលចិត្តអ្វីៗទាំងអស់”។

ជាមួយគ្នានោះដែរ ទាំងឃ្លីបវីដេអូននិងរូបភាពដែល តារាសម្ដែងស្រី Sri Rita បង្ហោះនោះក៏អាចធ្វើឱ្យទស្សនិកជនលួចញញឹម បង្ហាញដោយការពេញចិត្តជាទីបំផុតនៅពេលបានឃើញ អូន Kawin ពូកែញ៉ាំឥតឈប់ឈរបែបនេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

https://www.instagram.com/p/CUchnsEJAUZ/

ប្រភព៖ បរទេស