អ៊ីតាលី៖ យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចូលទៅក្នុងអាគារទទេមួយខាងក្រៅទីក្រុងមីឡាន អ្នកដំណើរទាំង ៨ នាក់នៅលើនោះបានស្លាប់

មីឡាន៖ យន្តហោះឯកជនតូចមួយបានធ្លាក់ចំអគារទទេមួយនៅជាយក្រុងមីឡានភាគខាងជើងប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំង ៨ នាក់នៅលើយន្តហោះ។

មន្រ្តីបាននិយាយថា យន្ដហោះដែលបានហោះចេញពីអាកាសយានដ្ឋានទីក្រុងឡាទីនរបស់មីឡានបានធ្វើដំណើរឆ្ពោះទៅកោះសាឌីនៀ។

ការធ្លាក់នេះបានកើតឡើងនៅខាងក្រៅស្ថានីយ៍រថភ្លើងក្រោមដីជាយក្រុង។

ប្រជាជននៅតំបន់នោះអាចឮសំឡេងផ្ទុះនៅពេលយន្តហោះបានបុកជាមួយអគារពីរជាន់ ដែលនៅទំនេរកំពុងជួសជុល។

សាក្សីបាននិយាយថា អណ្តាតភ្លើង និងផ្សែងបានផុសឡើងនៅលើអាកាស ហើយរថយន្តជាច្រើនគ្រឿងដែលចតនៅតាមដងផ្លូវបានឆាបឆេះ ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសផ្សេងទៀតត្រូវបានរាយការណ៍ទេ៕ ប្រភពពី៖ reuters