អ្នកនេសាទថៃ រកបានកំណប់ ១ លានដុល្លាពីកំអួតសត្វត្រីបាឡែន

ថៃ៖ អ្នកនេសាទថៃរកបានកំណប់ ១លានដុល្លាពីកំអួតសត្វត្រីបាឡែន

🔴🔴🔴🔴

បុរសជនជាតិថៃជាអ្នកនេសាទត្រីនៅសមុទ្រ ខេត្តសារ៉ាត់ថានី ប្រទេសថៃប្រទះឃេីញកំអួតត្រីបាឡែន ដែលជាសារធាតុផ្សំមេទឹកអប់ដ៏មានតំលៃបំផុត ហេីយបានលក់វាក្នុងតំលៃ១លានដុល្លា។ កំអួតត្រីបាឡែននេះមានទំងន់ដល់ទៅ ៣០ គីឡូក្រាម ដែលសំខាន់ក្នុងការផ្សំជាគ្រឿងមេទឹកអប់។

ម៉ាកទឹកអប់ល្បីៗប្រណីតធំៗដូចជាម៉ាក Chanel, Givenchy, Gucci ត្រូវបានគេដឹងថាប្រើប្រាស់ Ambergris ដែលជាកំអួតត្រីបាឡែនផ្សំ។

អាំប៊ឺហ្គ្រីស មានពណ៌ប្រផេះ គឺជាសារធាតុរាវរឹងដុតឆេះ ពណ៌ប្រផេះ ឬខ្មៅ ដែលអាចផលិតនៅក្នុងប្រព័ន្ធរំលាយអាហាររបស់មេជីវិតឈ្មោលត្រីបាឡែន។

អាំប៊ឺហ្គ្រីស ដែលទើបផលិតថ្មីៗមានក្លិនឈ្ងុយៗពីសមុទ្រ។ តាមពិតតំលៃវាថ្លៃជាងការគិតដល់ទៅ ១០ ដង ព្រោះក្នុង ១ គីឡូក្រាមអាចហក់ដល់ ១ លានដុល្លាកន្លះ៕ ប្រភពពី៖ Facebook