ប្លែកៗបែបក្ដីសុខ! Yadthip ផ្លុំនំខេកដើម្បីអបអរខួបកូនស្រីអាយុ១ខែ ហើយកាន់តែពិសេសត្រង់ពាក់អាវឈុតគ្រួសារយ៉ាងស្រស់ស្អាត

449

នេះពិតជាពេលវេលានៃសុភមង្គលបំផុត សម្រាប់អ្នកម្ដាយថ្មីថ្មោងដូចជាតារាសម្ដែងស្រី Yadthip Rajapal បន្ទាប់ពីសម្រាលបានកូនស្រីទី ១ កាលពីមួយខែមុន ដោយកូនស្រីជាទីស្រលាញ់របស់នាងមានឈ្មោះថា Maya ។ ក្មេងតូច Maya ជាសមាជិកម្នាក់ដែលបានចូលមកបំពេញនូវជីវិតអាពាហ៍ពិពាហ៍របស់ Yadthip និងស្វាមីឲ្យកាន់តែរីកស្រស់បំព្រងយ៉ាងពិតប្រាកដ។

តួយ៉ាង Yadthip ជាមួយស្វាមីពិតជាស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់ចំពោះកូនស្រីសំណព្វរបស់ពួកគេណាស់។ ក្មេងស្រីតូច Maya កើតទើបបាមួយខែប៉ុណ្ណោះ ប៉ុន្តែប៉ាម៉ាក់បានទិញនំខួបកំណើតអោយរួចទៅហើយ រួមមានការបង្ហាញជាមួយភាពគួរឱ្យស្រឡាញ់របស់គ្រួសារទាំងមូលទៀតផង។

ជាមួយគ្នានោះដែរ អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីមួយនេះប៉ាប៉ាជាអ្នករៀបចំនំខេកនិង ម៉ាក់ Yadthip ជាអ្នករៀបចំពាក់អាវលក្ខណៈក្រុមគ្រួសារ ថែមទាំងមានការថតវីដេអូឃ្លីបបង្ហោះ ព្រមអមចំណងជើងថា “ខ្ញុំកើតបាន ១ ខែហើយ នេះនំខេកដ៏គួរឱ្យភ្ញាក់ផ្អើលពីប៉ាម៉ាក់ខ្ញុំ”៕

ប្រភព៖ បរទេស