មិនចាំបាច់តែបង្អែមទេ ញាំត្រឹមអាហារ ៥ មុខនេះក៏អាចធ្វើឲ្យជាតិស្កក្នុងខ្លួនឡើងខ្ពស់ដែរ

471

ការមាននូវសុខភាពល្អពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបក្នុងលោកនេះ។ នៅពេលដែលអ្នកមានសុខភាពរឹងមាំ មិនមានជំងឺឈឺថ្កាត់អ្វីនោះ គឺប្រៀបដូចជាអ្នកមានសំណាងធំណាស់ក្នុងជីវិតមួយនេះ។ ប៉ុន្តែ អ្នកត្រូវដឹងថា របបចំណីអាហារក៏ជាកត្តាចម្បងដែលនាំមកនូវសុខភាពល្អ ផងដែរ។ ដោយឡែក សូមចងចាំថា ប្រសិនបើអ្នកមានជាតិស្ករក្នុងឈាមខ្ពស់ហើយ គួរចៀសវាងទទួលទានអាហារខាងក្រោមនេះ។

បាយ
មនុស្សជាច្រើនគិតថាមានតែបង្អែមប៉ុណ្ណោះដែលធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ ទោះយ៉ាងណាក៏ដោយ អង្ករមានផ្ទុកនូវម្សៅជាច្រើននៅពេលដែលអ្នកញាំចូលក្នុងរាងកាយវានឹងប្រែទៅជាជាតិស្ករ។ ទាំងនេះជាមូលហេតុបន្ទាប់ពីញ៉ាំបាយសរួចជាតិស្ករក្នុងឈាមអាចឡើងខ្ពស់។ ដូច្នេះដើម្បីធានាសុខភាពអ្នកត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារឲ្យបានសមហេតុផល។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមវាជាការល្អបំផុតដែលមិនគួរញ៉ាំអង្ករសច្រើនពេក ផ្ទុយទៅវិញត្រូវបន្ថែមបន្លែស្រស់ៗយ៉ាងសកម្ម។

ផ្លែឈើដែលមានជាតិផ្អែមខ្ពស់
ផ្លែឈើខ្លះមានផ្ទុកជាតិស្ករច្រើន ដូចជា ទុរេន ស្វាយ ខ្នុរ ប្រសិនបើយើងទទួលទានក្នុងបរិមាណច្រើនសន្ទស្សន៍គ្លីសេមិចនឹងកើនឡើង។ ម្យ៉ាងទៀត បើអ្នកមានជំងឺទឹកនោមផ្អែមវាជាការល្អបំផុត អ្នកត្រូវតែកំណត់ការទទួលទានផ្លែឈើឲ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ ចូរញ៉ាំផ្លែឈើដែលមានសុខភាពល្អ ដូចជា ក្រូចថ្លុង ផ្លែស្ត្របឺរី ផ្លែបឺរ ផ្លែទទឹម។

អំពៅ
ស្ករអំពៅមានរសជាតិផ្អែមឆ្ងាញ់ដែលមនុស្សភាគច្រើនចូលចិត្តទទួលទានណាស់។ ទោះយ៉ាងណាក៏ដោយ អំពៅមានផ្ទុកជាតិស្ករច្រើនដែលជាប្រភេទស្ករអាចបណ្តាលឱ្យសន្ទស្សន៍គ្លីសេមិកកើនឡើងខ្ពស់នៅពេលជ្រាបចូលក្នុងខ្លួន។ ដូច្នេះ ដើម្បីរក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព អ្នកគួរតែទទួលទានតែស្ករក្នុងកម្រិតមធ្យម។ ចំណែក អ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរទទួលទានអំពៅទេ។

ដំឡូង
យោងតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Surrey ចក្រភពអង់គ្លេសបានបង្ហាញថា ដំឡូងបារាំងសម្បូរទៅដោយកាបូអ៊ីដ្រាតមិនសមស្របសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ បន្ទាប់ពីញ៉ាំដំឡូងរាងកាយនឹងបំបែកកាបូអ៊ីដ្រាតទៅជាជាតិស្ករសាមញ្ញដែលធ្វើចលនាតាមចរន្តឈាម។ នេះគឺជាមូលហេតុចម្បងនៃការឡើងជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានដំឡូង។ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចញ៉ាំដំឡូងបាន ប៉ុន្តែគួរតែដាក់កម្រិត។

ពោត
យោងតាមវេជ្ជសាស្ត្របូព៌ាបានប្រាប់ថា ពោតមានរសជាតិផ្អែមមធ្យមមានឥទ្ធិពលបញ្ចុះទឹកនោម និងជាស្លេស។ ទោះយ៉ាងណាពោតមានបរិមាណកាបូអ៊ីដ្រាតខ្ពស់ដែរ ប្រសិនបើទទួលទានក្នុងបរិមាណច្រើនអាចបង្កើនជាតិស្ករក្នុងឈាម។ ដូច្នេះអ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែចៀសវាងទទួលទានពោត៕

ប្រភព៖ បរទេស