បែកធ្លាយរូបភាពលោកស្រី Angelina Jolie និង The Weeknd បណ្តើរគ្នាទៅហូបអីទៀតហើយ ក្រោយលេចឮព័ត៌មានទាក់ទងគ្នា

300

នៅចុងសប្តាហ៍នេះលោកស្រី Angelina Jolie និងសិល្បករវ័យក្មេងដែលកំពុងពេញនិយម The Weeknd មានឱកាសបានចំណាយពេលជាមួយគ្នានៅភោជនីយដ្ឋានលំដាប់ខ្ពស់ Giorgio Baldi នៅ Santa Monica សារជាថ្មី ក្រោយលេចឮដំណឹងនៃការណាត់ជួបរបស់អ្នក​ទាំងពីរបែកធ្លាយមកជាហូរហែរ ។

យោងតាម ​​The Daily Mail បានឲ្យដឹងថា អ្នកទាំងពីរបានចំណាយពេលប្រហែល ២ ម៉ោងកន្លះ នៅទីនោះជាមួយគ្នា ពួកគេបានចេញពីហាងជាមួយគ្នា មុនពេលជិះរថយន្ត SUV ដើម្បីធ្វើដំណើរទៅផ្ទះខាងប្រុសបន្តទៀត ។

ហើយលើកនេះ ក៏មិនមែនជាលើកទីមួយទេដែលតារាទាំងពីរដួងនេះបានបង្ហាញខ្លួនជាមួយគ្នា ព្រោះពីមុនអ្នកទាំងពីរត្រូវបានគេថតរូបបាននៅពេលទៅមើលការប្រគំតន្ត្រីនៅឯ  ឡូសអេនជឺឡេសរួមគ្នាកាលពីថ្ងៃទី ១០ ខែកក្កដា ធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើអ្នកទាំងពីរអាចនឹងទាក់ទងគ្នាឬយ៉ាងណា?

បន្ទាប់ពីលែងលះជាមួយ Brad Pitt ក្នុងឆ្នាំ ២០១៦ លោកស្រី Angelina Jolie អាយុ ៤៦ ឆ្នាំកំពុងស្ថិតក្នុងដំណើរការប្តឹងផ្តល់គ្នានៅតុលាការ ដើម្បីប្រជែងយកសិទ្ធិចិញ្ចឹមកូនទាំង ៥ នាក់ និងកូនប្រុសច្បង Maddox ដែលមានអាយុ ២០ ឆ្នាំ ។

ដោយមួយរយៈកន្លងមកនេះ លោកស្រីបានជ្រើសរើសរស់នៅក្នុងជីវិតឯកជនដ៏ស្ងប់ស្ងាត់ និងស្ទើរតែគ្មានដំណឹងទំនាក់ទំនងស្នេហាថ្មីឡើយ ភាគច្រើនជាដំណឹងប្តឹងផ្តល់ជាមួយអតីតស្វាមី Brad Pitt ហើយលោកស្រីក៏បានចាប់យកការងារសម្តែងមួយចំនួនផងដែរ ៕

ប្រភព៖ Daily Mail