អតីតតារាស្រីដ៏ល្បីនាទសវត្សរ៍ទី ៩០ Katreeya English ត្បិតវ័យចាស់មែន តែកុំមើលមួយក្បាច់នេះ ឆាបឆួលអង្រួនអារម្មណ៍អ្នកគាំទ្រ ឡើងស្រឡាំងកាំង (មានរូបភាព)

1125

អាយុពិតមិនមែនជាឧបសគ្គក្នុងការារាំងរាល់ការបង្ហាញភាពសិចស៊ីរបស់អតីតតារាសម្ដែងស្រីដ៏ល្បីល្បាញនាទសវត្សរ៍ទី ៩០ នាង Katreeya English ។ យ៉ាងណាក្ដីឥឡូវនេះ Katreeya មានវ័យ ៤៥ ឆ្នាំរួចទៅហើយ ប៉ុន្តែនាងនៅតែមិនអាចភ្លេចថែរក្សាសុខភាព ដើម្បីឱ្យមានសុខភាពល្អរឹងមាំ និងមានរស្មីជានិច្ច។

អតីតតារាសម្ដែងស្រី Katreeya English បានលាតត្រដាងរូបភាពបញ្ចេញនូវរាងដ៏ស្រឡូនឡូយឆាយ តាមបណ្ដាញប្រព័ន្ធ Instagram @katreeya_e ដោយមានពាក់ជាមួយឈុតប៊ីគីនីខ្នាតតូចក្បែរអាងហែលទឹក រហូតធ្វើឲ្យមិត្តៗអ្នកគាំទ្រញាប់ញ័រស្រឡាំងកាំងគ្រប់គ្នា។

បន្ទាប់ពីរូបភាពរបស់នាងត្រូវបានចែករំលែកផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម ស្រាប់តែមានមតិមនុស្សមួយចំនួននិយាយថា «Katreeya នៅតែស្រស់ស្អាតសិចស៊ីនិងរក្សាបាននូវរាងដ៏ល្អឥតខ្ចោះមិនផ្លាស់ប្តូរ»។ «កម្រឃើញឈុតក្តៅៗបែបនេះណាស់ វាធ្វើឱ្យបេះដូងលោតញាប់ខ្លាំង»៕

ប្រភព៖ បរទេស