៧ តារាប្រុសថៃ ស្អាតពេករហូតដល់ថ្នាក់មហាជនចោទថាជា “Gay” ចុងក្រោយភ្ញាក់ព្រើត

1114

បើកបង្ហាញមុខតារាប្រុសថៃ ៧ ដួង ដែលមនុស្សយល់ច្រឡំ គិតថាពួកគេជាប្រុសដែលស្រឡាញ់បុរស តោះទៅមើលថាមានតារាប្រុសរូបណាខ្លះ ។

៧. លោក Han Isariya

អាចនិយាយបានថា លោកគឺជាតារាប្រុសមួយរូបដែលពេញនិយមបំផុតនៅក្នុងចំណោមអ្នកគាំទ្រ LGBT រហូតដល់ថ្នាក់គេចាប់គូឲ្យលោកជាមួយតារាប្រុស Kangsom ទៀតផង។ បន្ទាប់ពីនោះការសង្ស័យបានរលត់បាត់ទៅ នៅពេលដែលកំលោះ Han ចេញមុខបង្ហាញទំនាក់ទំនងជាមួយតារាស្រីជនជាតិកូរ៉េគឺកញ្ញា Seo Ji-yeon។

៦. លោក Thanwa Suriyajak

ជាតារាប្រុសសញ្ជាតិឡាវ ដែល​ល្បីល្បាញនៅក្នុងប្រទេសថៃមួយរូបទៀត ដែលចេះតែមានព័ត៌មានលេចឮមករហូតថា លោកជាប្រជាជនពណ៌ចម្រុះ តែពាក្យទាំងនោះក៏ត្រូវរលុបបាត់ទាំងស្រុង នៅពេលលោកបើកបង្ហាញទំនាក់ទំនងជាមួយតារាស្រី Green Asadaporn ។

៥. លោក Yuk Songpaisan

ដោយសាររូបរាង ដែលមើលទៅស្អាតដូចព្រះរាជបុត្រគ្រប់ពេលវេលា ធ្វើឲ្យមនុស្សជាច្រើនសង្ស័យថាលោកគឺជា Gay រហូតមានពាក្យចោទថា លោកសម្តែងធ្វើជាបុរសមករហូតទៀតផង ។ ប៉ុន្តែចុងក្រោយនៅពេលដែលកំលោះរូបនេះ ចាប់ផ្តើមមានព័ត៌មានជាមួយនារីៗជាបន្តបន្ទាប់មក ពាក្យលេចឮទាំងនោះក៏បានបាត់បន្តិចម្តងៗ នៅទីបញ្ចប់។

៤. លោក An Phuwanat

តាមរយៈរូបរាង ដែលមើលមួយក្រឡេកធ្វើឲ្យមនុស្សជាច្រើនគិតថា បុរសម្នាក់នេះគឺជា Gay ពិតណាស់ ព្រោះដោយសារបុគ្គលិកលក្ខណៈ សម្តីសំដៅ អាកប្បកិរិយារបស់គាត់ បណ្តាលឱ្យមនុស្សជាច្រើនគិតបែបនោះភាគច្រើនបំផុត បូករួមទាំងលោកមិនធ្លាប់មានព័ត៌មានទាក់ទងជាមួយនារីណាទៀត ធ្វើឲ្យគេវិនិច្ឆ័យយ៉ាងទូលំទូលាយតែម្តង ។ តែចុងក្រោយក៏ត្រូវហួសចិត្ត ក្រោយតារាប្រុសរូបនេះប្រកាសរៀបការ លឿនដូចផ្លេកបន្ទោរជាមួយអ្នកនាង Ja Alisa មិត្តស្រីដែលមានទំនាក់ទំនងគ្នាយូរមកហើយ ។

៣. លោក Aum Atichart

ជាតួឯកប្រុសមួយរូបទៀត ដែលតែងតែត្រូវបានគេហៅថា ជាតួបុរសបបូរមាត់ក្រហមមិនមែនជាមនុស្សប្រុសពិត។ សូម្បីតែពេលលោករៀបការជាមួយអ្នកនាង Nat Myria ហើយក៏ដោយ ក៏នៅតែមានព័ត៌មានជាច្រើនទៀតថា លោករៀបការដើម្បីលាក់អត្តសញ្ញាណ។ តែលោកមិនដែលមាត់កអ្វីឡើយ ព្រោះតាមរយៈទង្វើរបស់គាត់វាបានបញ្ជាក់រួចទៅហើយ ។

២. លោក Tam Warawut

តារាចម្រៀងប្រុស អារម្មណ៍ល្អពូកែកំប្លុកកំប្លែងរូបនេះ តែងតែមានព័ត៌មានមករហូត ដោយសារតែចរិតសម្តែងជាតួស្រីនៅក្នុងកម្មវិធី 4 Spades សមពេក ធ្វើឲ្យមនុស្សជាច្រើនចងចាំរូបភាពរបស់យុវជន Tam នៅក្នុងរូបភាពបែបនោះ។  រហូតដល់ថ្នាក់កំលោះរូបនេះ ចេញមុខចេញមកបដិសេធពាក្យលេចឮជាប្រចាំមហាជនក៏នៅតែមិនជឿ ទាល់តែក្រុមបងៗនៅក្នុងកម្មវិធី 4 Spades ចេញមកបញ្ជាក់បន្ថែមទៀតទើប ពាក្យលេចឮនោះចាប់ផ្តើមរលប់បាត់ទៅវិញ ។

១. លោក A Chaiya

បិតាយីកេសំឡេងផ្អែម ជាមួយនឹងបុគ្គលិកលក្ខណៈដ៏ផ្អែមល្ហែម ធ្វើឲ្យគាត់តែងតែត្រូវបានគេមើលឃើញថាជា Gay ។ ប៉ុន្តែនៅសុខៗ លោកក៏បានធ្វើឱ្យវិស័យសិល្បៈទាំងមូលភ្ញាក់ផ្អើល នៅពេលលោកបង្ហាញមុខកូនតែម្តង ៕

ប្រភព៖ Siam