អាណិតណាស់! Chonlada បង្ហោះវីដេអូកម្សត់មួយ លាយឡំអារម្មណ៍សោកសៅស្ទើគ្រាំចិត្ត ខណៈអ្វីគ្រប់យ៉ាងដែលសាងផ្ទាល់ដៃរបស់នាង ត្រូវបាត់បង់ខ្ទេចខ្ទី (មានវីដេអូ)

302

យោងតាមតារាចម្រៀងស្រីថៃមួយរូបដែលមានឈ្មោះថា Chonlada បានធ្វើការបង្ហាញឃ្លីបវីដេអូអំពីវាលស្រែ ចំការ សួនច្បារ ស្រះត្រី ដែលស្ថិតនៅក្នុងក្រុង Korat កំពុងទទួលររងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។

ដោយឡែកថ្មីៗនេះ តារាចម្រៀង Grasshopper Chonlada បង្ហោះវីដេអូឃ្លីបក្នុងការបង្ហាញពីស្ថានភាពវាលស្រែសួនច្បារនិងស្រះចិញ្ចឹមត្រីនៅខេត្តនគររាជសីម៉ា ដែលត្រូវរងផលប៉ះពាល់ទាំងស្រុងដោយសារជំនន់ទឹកភ្លៀងធ្លាក់ខ្លាំង តាមប្រព័ន្ធ Instagram របស់នាង រួមជាមួយការពិពណ៌នាអំពីអារម្មណ៍យ៉ាងកម្សត់ថា “ ខ្ញុំចង់យំខ្លាំងណាស់ វារលាយអស់ហើយ គ្មានអ្វីនៅសល់ទេ អ្វីគ្រប់យ៉ាងត្រូវបានបាត់បង់ មិនថាដើមដូង ចេក ល្ហុង គល់ស្លឹកគ្រៃ ស្លឹកម្រះព្រៅ ងាប់អស់ ចំណែកត្រីដែលចិញ្ចឹមព្រោះត្រីបានរួចបាត់ហើយ”៕

ចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោមនេះ៖

https://www.instagram.com/p/CUO2utpgNM4/

ប្រភព៖ បរទេស