Pleń បាតុភូតចម្លែក ដែលបង្ហាញពីដង្កូវតូចរាប់ពាន់រាប់ម៉ឺនក្បាលផ្លាស់ទីជាឯកតាយក្ស (មានវីដេអូ)

ដង្កូវចម្លែកមួយក្រុមត្រូវបានគេដឹងថា ចូលចិត្តធ្វើចំណាកស្រុក ជាហ្វូងធំដូចជារាងសត្វពស់ ដោយមានគ្នារាប់លេខពាន់ក្បាល និងវារនៅលើដីជាហ្វូង ដូចជាបាតុភូតចម្លែកមួយ ដោយគេស្គាល់ថា ជា “Pleń” នៅក្នុងប្រទេសប៉ូឡូញ និង ” Heerwurm ” នៅក្នុងប្រទេសអាល្លឺម៉ង់។

និយាយឲ្យវែងឆ្ងាយនៅសតវត្សទី ១៧ សត្វដង្កូវត្រូវបានគេរកឃើញ នៅទូទាំងអឺរ៉ុបកណ្តាល ដោយគេសង្កេតឃើញថាវាតែងតែផ្លាស់ទីនៅលើដីក្នុងចំនួនដ៏ច្រើនក្បាល ឬទំហំប្រមូលផ្ដុំគ្នាចាប់ពី ៥០ សង្ទីម៉ែត្រទៅ ១០ ម៉ែត្រ។ វាត្រូវបានគេហៅថា Pleń ដោយប្រជាជនប៉ូឡូញ ដែលបានចងក្រងជាឯកសារដំបូងអំពីបាតុភូតដ៏កម្រនេះ និងមិនសូវយល់វិធីសាស្ត្រនៃការធ្វើចំណាកស្រុកនេះ ដោយចំនួនរបស់ពួកវាមានពីពីរបីពាន់ ទៅ រាប់ពាន់រាប់ម៉ឺនដង្កូវ។ ពួកវាលូនលើដីជាឯកតាតែមួយដើម្បីឆ្ពោះទៅរកគោលដៅ ដែលមិនបានព្រាងទុក ហើយអ្នកវិទ្យាសាស្ត្រក៏មិនអាចពន្យល់នូវរឿងនេះបានផងដែរ។

ការលើកឡើងដំបូងនៃ Pleń នៅក្នុងឯកសារប៉ូឡូញមានតាំងពីសតវត្សទី ១៧ នៅស៊ីលីសៀ។ នៅពេលនោះមនុស្សបានភ្ជាប់បាតុភូតនេះជាមួយនឹងរឿងអាក្រក់ ឬជាមួយភាពរុងរឿង និងសុភមង្គលដែលនឹងកើតមានទៅតាមបុគ្គលម្នាក់ៗ។ អ្នកស្រុកខ្លះបានប្រមូលកូនដង្កូវទាំងនេះយកមកហាលឱ្យស្ងួត បន្ទាប់មកបាចវាទៅលើដីកតំបន់ត្រូវដាំដុះ និងក្នុងជង្រុករបស់ពួកគេ ដើម្បីទទួលបាននូវទិន្នផលដ៏សំបូរបែប (ជំនឿ)។

វាត្រូវបានគេមើលឃើញ Pleń ប្រហែល ១០០ ក្បាលដោយគេរាយការណ៍ថានៅប៉ូឡូញ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដែលថ្មីៗបំផុតនេះក៏ត្រូវបានគេថតបានតាមរយៈកាមេរ៉ា។ បាតុភូតនេះត្រូវបានគេសង្កេតឃើញនៅលើភ្នំ Carpathian, វាលភក់ Biebrza និងព្រៃ Białowieża Primeval។

ទោះបីជារបាយការណ៍ដំបូងនៃបាតុភូត Pleń អាចត្រូវបានគេរកឃើញនៅប្រទេសប៉ូឡូញក៏ដោយ វាត្រូវបានគេសង្កេតឃើញវារស់នៅផ្នែកផ្សេងទៀតនៃពិភពលោករួមទាំងនៅក្នុងព្រៃនៃប្រទេសរុស្ស៊ លីទុយអានី ស៊ុយអែត ន័រវែស បាវ៉ារៀ ហុងគ្រី ស្វីស និងអាមេរិកខាងជើង ។

វិទ្យាសាស្រ្តមិនទាន់ផ្តល់ការពន្យល់ពេញលេញចំពោះបាតុភូតនេះទេ ប៉ុន្តែយោងតាមព័ត៌មាន ដែលទទួលបានបច្ចុប្បន្នចលនាដង្កូវតូចៗរាប់ពាន់ ដែលជាអង្គភាពយក្សគ្រាន់តែដើម្បីពន្លឿននូវល្បឿនរបស់វាឲ្យលឿនជាងមុន។ ដង្កូវវារពីលើគ្នាដូចជារលក ដែលចលនានេះ មានន័យថាពួកវាអាចផ្លាស់ទីបានលឿនជាងមុនពីរដង។

សរុបមកប្រសិនបើម៉ាស់ត្រូវបានបង្កើតឡើងដោយស្រទាប់ពីរ វាធ្វើចលនាបានលឿនជាងប្រហែល ១,៥ ដងនៃល្បឿនដង្កូវតែមួយក្បាល ហើយប្រសិនបើចំនួនស្រទាប់ធំជាង និងក្រាស់ជាងនេះនោះល្បឿនក៏កើនឡើងដែរ។ វាគ្រាន់តែជាវិធីដែលមានប្រសិទ្ធភាពជាងមុនក្នុងការធ្វើដំណើរ។ ចំពោះគោលដៅចុងក្រោយនៃការធ្វើចំណាកស្រុកនេះ ដោយសារកង្វះខាតស្បៀងអាហារ ឬបណ្ដាលមកពីឥទ្ធិពលនៃការស្ងួត ព្រោះតែពន្លឺព្រះអាទិត្យ ជាអ្វីដែលត្រូវបានលើកឡើងដោយអ្នកវិទ្យាសាស្ត្រ៕ ប្រភពពី៖ Spooky