រូបថតបុរសម្នាក់ពាក់ម៉ាស់ច្រើនស្រទាប់ ពេលឡើងជិះរថភ្លើងសាធារណៈ ធ្វើឲ្យទាក់ទាញមតិពីអ្នកនិយមលេងអ៊ីនធឺណេតប្រទេសចិន

ចិន៖ វាមិនមែនជារឿងចៃដន្យទេ ដែលឃើញមនុស្សគ្រប់គ្នាពាក់ម៉ាស់នៅពេលអ្នកចេញទៅក្រៅ ដើម្បីការពារជម្ងឺឆ្លង។

មានពាក្យមួយនិយាយថាការពារប្រសើរជាងព្យាបាលជាពិសេស នៅពេលនិយាយអំពីជម្ងឺកូវីដ-១៩ ដូច្នេះប្រជាជនត្រូវបានគេទទូចឱ្យពាក់ម៉ាស់នៅពេលចេញក្រៅ ឬនៅកន្លែងទីសាធារណៈ។ ទោះយ៉ាងណាក៏ដោយវាគួរឱ្យភ្ញាក់ផ្អើល ដែលឃើញបុរសម្នាក់នេះនៅប៉េកាំងប្រទេសចិនជឿជាក់លើឃ្លានេះយ៉ាងមុតមាំ។

អ្នកលេងអ៊ីនធឺណេតបាននាំគ្នានិយាយលេងសើច នៅពេលពួកគេឃើញវីដេអូបុរសម្នាក់នេះនៅលើរថភ្លើង ដែលមិនដូចអ្នកនៅជុំវិញគាត់ បុរសនេះបានត្រៀមខ្លួនយ៉ាងល្អ ហើយពិតជាបានការពារការឆ្លងបានយ៉ាងល្អផងដែរ ជំនួសឱ្យការពាក់ម៉ាស់តែមួយមុខគាត់បានពាក់ម៉ាស់មួយដុំតែម្ដង!

ក្រឡេកមើលឱ្យជិតវាហាក់ដូចជាគាត់ពាក់ម៉ាស់ទាំងដុំ ទោះយ៉ាងណាក៏ដោយការពាក់ម៉ាស់បែបនេះមិនងាយស្រួលនោះទេ ដោយគាត់ត្រូវរឹតវាឲ្យតឹង។ រឿងនេះបានក្លាយជាការវាយប្រហារពីអ្នកលេង Weibo ភ្លាមៗ ដោយបានរីករាយយ៉ាងឆាប់រហ័ស។ “ ពិតជាការពារបានល្អ! ” ពួកគេសរសើរ។ “ នេះពិតជានឹងអាចបញ្ឈប់ការឆ្លងបានយ៉ាងល្អ។ ”

ខណៈពេលដែលបុរសនោះទទួលបានមតិយោបល់វិជ្ជមានក៏មានអ្នកផ្សេងទៀត និយាយពីចំណុចមិនល្អផងដែរ ដោយអ្នកខ្លះព្រួយបារម្ភខ្លាចគាត់ថប់ដង្ហើម ហើយអ្នកផ្សេងទៀតមានអារម្មណ៍ថាធ្វើបែបនេះជារឿងខ្ជះខ្ជាយ។ មតិមួយបានសរសេរថា “ ការពាក់ម៉ាស់ច្រើននឹងធ្វើឱ្យឈឺត្រចៀក ” ។ ម្នាក់ទៀតនិយាយលេងសើចថា “ ប្រសិនបើភ្លេចយកម៉ាស់ទៅនៅពេលឡើងរថភ្លើង អាចទាញម៉ាស់ពីគាត់មួយបាន។ ”

យោងតាមសារព័ត៌មាន China Press វីដេអូឃ្លីបដើមបានទាក់ទាញការទស្សនាជាង ៤ លានដងក្នុងរយៈពេល ៥ ម៉ោង វាពិតជាទិដ្ឋភាពនៃការការពារមួយ ក៏គួរឱ្យកោតសរសើរគាត់ផងដែរ ដែលព្យាយាមចេញតាមទីសាធារណៈឲ្យពាក់ម៉ាសបានត្រឹមត្រូវ ប៉ុន្តែបើពាក់ត្រឹមពីរតែម្នាក់ឯងគឺគ្រប់គ្រាន់ហើយ៕ ប្រភពពី៖ China Press