សហភាពអឺរ៉ុប ទាមទារឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទចល័តប្រើខ្សែ និងឆ្នាំងសាកថ្មប្រភេទតែមួយ

ទីក្រុងឡុងដ៍៖ សហភាពអឺរ៉ុបបានបង្ហាញផែនការនៅថ្ងៃព្រហស្បតិ៍ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនប្រកាន់យកវិធីសាស្រ្តខ្សែសាកថ្មតែមួយសម្រាប់ឧបករណ៍ចល័ត។

គណៈកម្មការអ៊ឺរ៉ុបបានស្នើច្បាប់នៅថ្ងៃព្រហស្បតិ៍ នឹងតម្រូវឱ្យប្រើខ្សែយូអេសប៊ី-ស៊ី សម្រាប់សាកថ្មជាបច្ចេកវិទ្យាដែលអ្នកផលិតឧបករណ៍ជាច្រើនបានអនុម័តរួច។ បញ្ហាសំខាន់ក្រុមហ៊ុន Apple បានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកសម្រាប់ស្តង់ដារបង្រួបបង្រួម។ ទូរស័ព្ទ iPhone បានភ្ជាប់មកជាមួយរន្ធសាកថ្ម lightning ផ្ទាល់ពីក្រុមហ៊ុន ទោះបីជាម៉ូដែលថ្មីបំផុតភ្ជាប់មកជាមួយខ្សែដែលអាចដោតចូលទៅក្នុងរន្ធយូអេសប៊ីក៏ដោយ។

ការជំរុញដោយសហភាពអឺរ៉ុប នឹងត្រូវបានលើកទឹកចិត្តដោយមនុស្សរាប់លាននាក់ដែលបានស្វែងរកខ្សែសាកថ្មតែមួយ ប៉ុន្តែសហភាពអឺរ៉ុបក៏ចង់កាត់បន្ថយកាកសំណល់អេឡិចត្រូនិកចំនួន ១១.០០០ តោន ដែលមានជារៀងរាល់ឆ្នាំដោយជនជាតិអឺរ៉ុប។

គណៈកម្មការនេះបាននិយាយថា មនុស្សធម្មតាដែលរស់នៅក្នុងសហភាពអឺរ៉ុបមានយ៉ាងហោចណាស់ឆ្នាំងសាកចំនួន ៣ ហើយប្រើពីរជាប្រចាំ ប៉ុន្តែ ៣៨% នៃមនុស្សរាយការណ៍ថាមិនអាចសាកថ្មទូរស័ព្ទរបស់ពួកគេក្នុងខ្សែតែមួយនោះទេ ព្រោះមិនមានឆ្នាំងសាកដែលដូចគ្នា។ ទូរស័ព្ទចល័ត ឬឧបករណ៍អេឡិចត្រូនិកចល័តចំនួន ៤២០ លាន ត្រូវបានលក់នៅសហភាពអឺរ៉ុបកាលពីឆ្នាំមុន។

នៅក្រោមច្បាប់ដែលបានស្នើឡើង នៅតែត្រូវពិនិត្យដោយសភាអឺរ៉ុបទូរស័ព្ទ Tablet ម៉ាស៊ីនថតឌីជីថល ឧបករណ៍លេងវីដេអូហ្គេម ឧបករណ៍យួរដៃកាស និងកាសដែលលក់នៅសហភាពអឺរ៉ុបនឹងត្រូវភ្ជាប់មកជាមួយរន្ធសាក យូអេសប៊ី-ស៊ី ។

បន្ទាប់ពីបានព្យាយាមអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីគ្រប់គ្រងឧស្សាហកម្មនេះឱ្យទទួលយកស្តង់ដាររួម គណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុបកំពុងជំរុញបញ្ហានេះ៕ ប្រភពពី៖ AP