តារា K-Pop ១០ រូប ដែលខិតខំធ្វើការ និងព្យាយាមប្រឹងប្រែងដើម្បីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ

តារា K-Pop មានទេពកោសល្យ និងចំណង់ចំណូលចិត្តខ្ពស់ចំពោះការច្រៀង ការរាំ និងការសម្តែង។ ពួកគេមានខួរក្បាលដែលវៃឆ្លាត!

ថ្វីត្បិតតែ idol ខ្លះអាចនឹងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ជាមួយនឹងកាលវិភាគដ៏នឿយហត់របស់ពួកគេក៏ដោយក៏នៅតែមានមនុស្សពីរបីនាក់ដែលបានប្រឈមមុខនឹងការប្រកួតប្រជែងជីវិតនៅមហាវិទ្យាល័យ និងជីវិតជា idol ហើយបានបំពេញវាបានយ៉ាងល្អ!

១. Siwon សមាជិកក្រុម Super Junior

Siwon បានទទួលការអប់រំកាយនៅសាកលវិទ្យាល័យអ៊ីនហា ដែលបានបង្ហាញថាគាត់មានខួរក្បាលដ៏ល្អ។

២. Taecyeon សមាជិកក្រុម 2PM

Taecyeon បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកូរ៉េ នៅថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍កម្មវិធីអន្តរជាតិ។

៣. Jin សមាជិកក្រុម BTS

Jin សមាជិកក្រុម BTS បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Konkuk ប្រហែល ៣ ឆ្នាំមុន ហើយ ARMYs ពិតជាមានមោទនភាពក្នុងរឿងនេះ!

៤. Minzy សមាជិកក្រុម 2NE1

Minzy អតីតសមាជិកក្រុម 2NE1 បានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨ ពីសាកលវិទ្យាល័យ Baekseok ជាមួយនឹងសញ្ញាបត្រសាសនាវិទ្យា។

៥. G-Dragon សមាជិកក្រុម Big Bang

G-Dragon បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Gukjae Cyber និងទទួលបានសញ្ញាប័ត្រផ្នែកកីឡាកំសាន្ត។ គាត់ក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកលក់ពីសាកលវិទ្យាល័យសេជុង។

៦. Heechul សមាជិកក្រុម Super Junior

ក្រុម Super Junior មាន Heechul បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យពី Sangji Youngseo ជាសញ្ញាប័ត្រនៅក្នុងការសិក្សាបកប្រែភាសាអង់គ្លេសកូរ៉េ!

៧. YoungK សមាជិកក្រុម DAY6

YoungK មិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេថែមទាំងឆ្លាតទៀតផង! គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដុងគុក ដោយទទួលបានសញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម!

៨. Sojin ក្រុម Girl’s Day

Sojin សមាជិកក្រុម Girl’s Day មានទាំងសម្រស់ និងខួរក្បាលដ៏ឆ្លាត ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មមេកានិចពីសាកលវិទ្យាល័យ Yeungnam!

៩. Jay Park

Jay Park បញ្ជាក់បន្ថែមទៀតថាតើគាត់ឧស្សាហ៍ព្យាយាមប៉ុណ្ណា នៅពេលគាត់បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដាន់គុកជាមួយនឹងសញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម!

១០. Tablo ក្រុម Epik High

Tablo បញ្ចប់មហាវិទ្យាល័យពីសាកលវិទ្យាល័យស្ទែនហ្វដ ហើយទទួលបានសញ្ញាប័ត្រភាសាអង់គ្លេស! គាត់ពិតជាពូកែនិយាយលេងខ្លាំងណាស់។

ប្រភពពី៖ Korea