ក្ដៅស្លឹកត្រចៀក! នាង Ning Panita ត្អូញត្អែរយ៉ាងខ្លាំង ខណៈកំពុងរៀបថតរឿងស្រាប់តែមានដំណឹងថា “តួឯកស្រីមិនអាចមកសម្ដែងបានដោយសារជួបវិបត្តិជំងឺធ្ងន់ធ្ងរមួយនេះ”

523

ភ្លាមៗតារាសម្ដែងស្រីជើងចាស់ពោរពេញដោយទេពកោសល្យ ឆន្ទៈមុះមុត នាង Ning Panita Thammawattana មានការត្អូញត្អែរឥតឈប់ឈរ ដែលរឿងភាគថ្មីរបស់នាង ត្រូវបានសុំការអនុញ្ញាត លុបចោលមិនថតវិញ ព្រោះតួឯកស្រីបានជួបវិបត្តិធ្ងន់ធ្ងរឆ្លងជំងឺកូវីដ ១៩ ។

នាង Ning Panita Thammawattana បានបន្តថា យោងតាមព័ត៌មានត្រូវបានបង្ហាញតាមរយៈបញ្ជីនិយាយថា “មានរឿងមួយទៀតដែលនឹងត្រូវថត ប៉ុន្តែតួឯកសម្ដែងស្រីក្នុងរឿងម្នាក់ឆ្លងមេរោគសាហាវកូវីដ១៩ ដែលតាមពិតជាក់ស្ដែងរឿងនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៥ ខែកញ្ញានេះ ។ ប៉ុន្តែនៅខណៈពេលថត ខ្ញុំត្រូវបានគេជូនដំណឹងថា វីរនារីដែលត្រូវសម្ដែងក្នុងឈុតនេះ បានស្ថិតក្នុងចំណោមមនុស្សដែលមានផ្ទុកជំងឺកូវីដ១៩។ ដោយឡែកឈុតនេះផងដែរ ក៏អាចវិលត្រឡប់មកធ្វើការវិញតាមវិធានការក្រោមការស្នើសុំអនុញ្ញាតជាមួយ NBTC”៕

ប្រភព៖ បរទេស
ដោយ៖ លីនិ