ទាំងសង្ហា ទាំងមានជំនួញពេញដៃ! ទៅស្គាល់អាណាចក្រជំនួញរបស់លោក Weir Sukolwat អនាគតស្វាមី Bella Ranee

1003

ជាតួឯកប្រុសឈានមុខគេម្នាក់ទៀត ដែលគ្រប់គ្រងដួងចិត្តអ្នកគាំទ្រនៅស្ទើរទូទាំងអាស៊ីសម្រាប់លោក “Weir Sukolwat” ដែលពេលនេះក្រៅពីអាជីពសម្តែង និងពិធីករហើយ
តារាប្រុសរូបនេះក៏បើកអាជីវកម្មផ្សេងៗជាច្រើនផងដែរ។

បើនិយាយពីអាជីវកម្មរបស់លោកនីមួយៗ សុទ្ធតែអាចកំណត់គោលដៅអតិថិជនបានយ៉ាងច្បាស់ៗទៀតផង អាចនិយាយបានថា សង្ហាហើយពូកែរកលុយទៀត ស័ក្តិសមនឹងកេរ្តិ៍ឈ្មោះមែន ។

តោះសូមក្រឡេកមើលអាណាចក្រជំនួញដែលលោក Weir មានដូចតទៅនេះ ៖

ភោជនីយដ្ឋាន Tam Lae និង Mae Renu Pad Thai ជាប្រភេទភោជនីយដ្ឋានអាហារថៃ ។

ហាងលក់ម៉ូតូធំ Triumph នៅបាងកក ។

ហាងលក់ស្រា “Wine Siciety” នៅខេត្តអ៊ូដុនថានី ។

ក្លឹបហាត់ប្រាណ The Box Muay Thai By Health Me Fitness នៅ Srinakarin បាងកក ។

អាជីវកម្មស្បែកជើង នាំចូលស្បែកជើងម៉ាកល្បី Calvin Klein Jean ។

ហាងមាន់ចៀន Dacha រូបមន្តពីហាតយ៉ៃ ។

ភោជនីយដ្ឋាន Cool House នៅបាងកកជាប្រភេទ Pub & Restaurant ៕

ប្រភព៖ @weir19