Al Naslaa ជាតំបន់ថ្មអាថ៌កំបាំង របស់អារ៉ាប៊ីសាអូឌីត ដែលធ្វើឲ្យអ្នកភូគព្ភសាស្ដ្រ និងអ្នកប្រវត្តិសាស្ដ្រពិបាកនឹងបកស្រាយ (មានវីដេអូ)

Tayma Oasis (តាយម៉ាអូស៊ីស) របស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកន្លែងអាថ៌កំបាំងនៃភូគព្ភសាស្ដ្រ ដែលមានអាយុកាល ៤,០០០ ឆ្នាំមានថ្មចម្លែកដែលពុះកណ្តាលយ៉ាងល្អឥតខ្ចោះជាមួយនឹងភាពជាក់លាក់នៃកាំរស្មីឡាស៊ែរ។

ថ្ម Al Naslaa ដ៏ល្បីល្បាញលើពិភពលោក ត្រូវបានបង្កើតឡើងដោយថ្មភក់ធំពីរ ដែលទ្រទ្រង់ដោយថ្មទំរធម្មជាតិតូចពីរ ប៉ុន្តែអ្វីដែលពិតជាទាក់ទាញការយកចិត្តទុកដាក់ វាបែកជាពីរអាចឈរបាន ហើយវាបែកជាពីរស្មើហាក់ដូចជាប្រើកាំរស្មីឡាស៊ែរកាត់។ លើអ៊ីនធឺណិតអ្នកខ្លះបានលើកឡើងថា Al Naslaa គឺជាភស្តុតាងដែលបង្ហាញថាអរិយធម៌បុរាណប្រហែលជាមានភាពជឿនលឿនជាងប្រវត្តិសាស្ត្របានកត់ទុក។

អ្វីដែលមើលទៅមួយភ្លែតដូចជាស្នាមប្រេះសាមញ្ញមួយ តែបានធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះការបែកចេញពីគ្នានេះមានភាពជាក់លាក់ និងត្រង់ស្មើមើលទៅដូចជាមាននរណាម្នាក់កាត់ដុំថ្មភក់ជាពីរ ដោយឡាស៊ែរដ៏មានឥទ្ធិពល។ Al Naslaa គឺជាថ្មមួយក្នុងចំណោមផ្ទាំងថ្មជាច្រើននៅក្នុង តាយម៉ាអូស៊ីស ដែលមានលក្ខណៈពិសេសតែមួយគត់ ប៉ុន្តែមុខកាត់របស់វាមានភាពស្មើដ៏ល្អឥតខ្ចោះដែ លធ្វើឱ្យវាលេចធ្លោ។

ការបង្កើតថ្មឈរនៅ Al Naslaa បានបង្កើតការភ័ន្តច្រឡំក្នុងចំណោមភូគព្ភវិទូ និងអ្នកប្រវត្តិសាស្រ្ត ចាប់តាំងពីវាត្រូវបានគេរកឃើញ ព្រោះគ្មាននរណាម្នាក់អាចពន្យល់បានថា តើវាត្រូវបានបង្កើតឡើងដោយរបៀបណា។

ភូគព្ភសាស្ដ្រភាគច្រើនជឿថា ការបែកគ្នានៃថ្មីនេះមានបុព្វហេតុធម្មជាតិឥតខ្ចោះ – ចលនាតាក់ទិច ផែនដីបានផ្លាស់ប្តូររូបរាងរបស់វាឲ្យមានសភាពបែបនេះ ប៉ុន្តែល្មមអាចធ្វើឱ្យដុំថ្មបែកជាពីរ។ ទោះយ៉ាងណាក៏ដោយមានអ្នកវិទ្យាសាស្ត្រផ្សេងទៀត ដែលជឿជាក់ថាការដាច់ចេញពីគ្នាពិតជាមានភាពប្លែក ព្រោះគ្រប់យ៉ាងដែលនៅជុំវិញមិនមានសណ្ឋានដូចធម្មតា ដោយវាមានភាពទន់ខ្សោយ និងងាយស្រួលបែក។ មានអ្នកដែលជឿថា Al ត្រូវបានបង្កើតឡើងពីមាត់ភ្នំភ្លើងនៃរ៉ែ ដែលបានពង្រឹងនៅទីនោះមុនពេលអ្វីៗទាំងអស់ត្រូវបានរាបស្មើ។

ដូចអ្វីដែលបានរៀបរាប់ខាងលើក៏មានមនុស្សជឿថា Al Naslaa គឺជាស្នាដៃនៃអរិយធម៌បុរាណជឿនលឿន ឬរបស់មនុស្សក្រៅភព៕ ប្រភពពី៖ Spooky