Eddie Kwan បានចាកចេញពីកម្មវិធីបវរកញ្ញាហុងកុងឆ្នាំ ២០២១ ភ្លាមៗ បន្ទាប់ពីកូនស្រីរបស់គាត់បរាជ័យទទួលបានចំណាត់ថ្នាក់លេខ ៣

ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាហុងកុង ២០២១ ត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យទី ១២ ខែកញ្ញា ហើយ Fabienne Kwan ដែលជាកូនស្រីកូនស្រីសំណព្វចិត្តរបស់តារាសម្តែងហុងកុង Eddie Kwan បានបរាជ័យក្នុងការជាប់ចំណាត់ថ្នាក់ទាំងបី។

នៅទីបំផុត Sabrina Mendes ត្រូវបានគ្រងមកុដបវរកញ្ញាហុងកុង ខណៈដែល Carina Leung និង Kristy Shaw មានឈ្មោះបន្តលេខ ១ និងលេខ ២ ម៉្យាងវិញទៀត Fabienne បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ។

Eddie & Fabienne នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របវរកញ្ញាហុងកុង ២០២១

អតីតគ្រូបង្រៀននៅសាលា Fabienne អាយុ ២៦ ឆ្នាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយសរសើរថាអាចជាអ្នកគ្រងមកុដតាំងពីការចាប់ផ្តើមនៃការប្រកួត ដោយមនុស្សជាច្រើននិយាយថាទំនាក់ទំនងរបស់នាងជាមួយ Eddie ជាគុណសម្បត្តិ ដែលមកនូវភាពអយុត្តិធម៌ដល់បេក្ខជនផ្សេងទៀត។

Eddie ថែមទាំងសម្តែងនៅលើឆាកជាមួយ Fabienne នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាសកម្មភាពដ៏ចម្រូងចម្រាសដែលមិនមានភាពសុខដុមជាមួយអ្នកលេងអ៊ីនធឺណេតខ្លះ។

Eddie ក៏នៅក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីទស្សនាកូនស្រីផងដែរ ទោះបីជាគាត់មិនបានសម្តែងនៅពេលនេះក៏ដោយក៏វាត្រូវបានគេនិយាយថា តារាសម្តែងបានអង្គុយក្នុងចំណោមទស្សនិកជនរហូតដល់វគ្គជ្រើសរើបេក្ខនារីកំពូលទាំងបីត្រូវបានប្រកាស។ នៅពេលដែលវាត្រូវបានគេបង្ហាញថា Fabienne បានបរាជ័យក្នុងវគ្គនេះ តារាសម្តែងរូបនេះត្រូវបានគេមើលឃើញថាដើរចេញដោយមិនបាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអ្វីទាំងអស់។

Fabienne (ឆ្វេងស្តាំ) ជាមួយអ្នកប្រកួតប្រជែងកំពូលទាំង ៥ ផ្សេងទៀត

អ្នកនិយមលេងអ៊ីនធឺណេត បានចំអក Eddie ថាជា “ ជនបរាជ័យ ” បន្ទាប់ពីកូនស្រីរបស់គាត់ “ បរាជ័យក្នុងការតាមការរំពឹងទុក” ។

នៅពេលសួរអំពីការចាកចេញយ៉ាងប្រញាប់របស់ឪពុកនាង Fabienne បាននិយាយថា “ ខ្ញុំមិនគិតថាគាត់ខកចិត្តនោះទេចំពោះខ្ញុំ ដោយសារមនុស្សគ្រប់រូបត្រូវចាកចេញទៅផ្ទះដើម្បីត្រៀមខ្លួនធ្វើពិធីជុបលាងឲ្យខ្ញុំ ” ៕ ប្រភពពី៖ LEE WEI LIN