ជំនួយការតារាស្រី Taew Nathaphon ចេញមកទម្លាយការពិត ក្រោយលេចឬថា ត្រូវបានសង្សារហៃសូលុតជង្គង់សុំនាងរៀបការ

919

បន្ទាប់ពីមានពាក្យលេចឮដ៏គួរឱ្យភ្ញាក់ផ្អើលមកថា តារាសម្តែងស្រីវ័យក្មេងនាង Taew Nathaphon Temeirak បានត្រៀមខ្លួនរៀបការ ជាមួយមិត្តប្រុសរបស់នាងឈ្មោះលោក Pranai ក្រោយតារាស្រីរូបនេះបង្ហោះរូបយ៉ាងរ៉ូមែនទិក ជារូបបុរសនារីឈរនៅឆ្នេរសមុទ្រ ។

ដោយជាមួយ Caption អក្សរអង់គ្លេសនៅលើរូបភាពថា៖ “Only in a relationship with Time that space exists.”

តែកាលពីថ្មីៗនេះខាង TNN ប៉ុស្តិ៍លេខ ១៦ បានរាយការណ៍ថា អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Taew Nathaphon បានលាតត្រដាងច្បាស់ៗថា៖ រូបភាពដែល Taew បានបង្ហោះនោះ មិនមានអ្វីទាក់ទងនឹងព័ត៌មានអាពាហ៍ពិពាហ៍ឡើយ។ ចំណែកអត្ថន័យសំដៅទៅលើអ្វីនោះ សុំឲ្យខាងសាមីខ្លួនចេញមកបកស្រាយដោយខ្លួនឯងម្តងទៀតចុះ។

ចំណែកដំណឹងល្អពិតប្រាកដ ពេលណានឹងមាន អ្នកគាំទ្រត្រូវរង់ចាំអ៊ុតមើលបន្តទៀត ៕

ប្រភព៖ IG, TNN