ឈុតឆាកក្ដៅគគុក រវាងតួឯក Nao Tisanart-S Kantapong ក្នងរឿងល្បី “Mae Bia” បង្កការទាក់ទាញយ៉ាងខ្លាំង រហូតអាចបំបែកឯតទគ្គកម្មថ្មីគ្រងតំណែកជើងឯក (មានវីដេអូ)

226

សម្រាប់រឿង “Mae Bia” ប្រហែលជាត្រូវបានបញ្ចប់នៅលើកញ្ចក់ទូរទស្សន៍សប្តាហ៍ក្រោយ លោក “A Supachai” ជាអ្នកផលិតរឿងដ៏អស្ចារ្យនេះ ហើយរឿងនេះផងដែរនឹងត្រូវចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ-អង្គារ ដោយបានបង្កើនភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងទទួលបានការកោតសរសើរគ្រប់វគ្គ ជាពិសេសរឿងពស់ស៊ីជី (CG)។

ក្រៅពីតារាសម្តែងដែលពោរពេញទេពកោសល្យ ភាពបិនប្រសព្វ និងសមត្ថភាព ដូចជា វីរនារី “Nao Tisanart” និងវីរបុរស “S Kantapong” ក៏មានបន្ថែមតួសម្តែងដែលមានគុណភាពដូចជា ” Bus Kanungnit , Jin Jin na បូករួមជាមួយតារាផ្សេងៗទៀតផងដែរ ។

ជាការពិត នៅក្នុងសេចក្តីសង្ខេបនៃតួអង្គផ្សេងៗ កាន់តែខិតជិតបានដឹងការពិតហើយ តើអ្វីជាការសន្និដ្ឋាននៃរឿង “Mae Bia” នេះ? ដោយឡែក កាលពីយប់មិញមានឈុតក្តៅគគុក រួមទាំងឈុតពស់ដែលចេញមក ដើម្បីធ្វើឱ្យអ្នកគាំទ្រ បើកការវាយតំលៃចុងក្រោយដោយចាប់បាន ៦.០២៨ ដែលជាការបំបែកឯតទគ្គកម្មថ្មីគ្រងតំណែងជើងឯករឿងភាគលើកដំបូង៕


ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោមនេះ៖

ប្រភព៖ បរទេស
ដោយ៖ លីនិ