បើកបង្ហាញ Hailee Steinfeld ជានារីវ័យក្មេង ដែលមានទេពកោសល្យ ជាមួយនឹងជំហានថ្មីដ៏សំខាន់នៅក្នុងតួនាទី “ Kate Bishop ” របស់ Marvel (មានវីដេអូ)

ក្នុងអំឡុងពេលនេះរហូតដល់ឆ្នាំក្រោយ Marvel Universe គាត់ពិតជាមិនអនុញ្ញាតឱ្យយើងសម្រាកទេ ព្រោះឥឡូវនេះ Marvel មានខ្សែភាពយន្ត និងខ្សែភាពយន្តភាគជាច្រើនដែលត្រូវតម្រង់ជួរបង្ហាញជាបន្តបន្ទាប់។

ក្នុងចំនោមនោះគឺជាខ្សែភាពយន្តភាគ Hawkeye ដែលទើបតែចេញ Trailer ផងដែរ។

បើអ្នកមិនទាន់បានមើល Trailer ទេ សូមមើលនៅខាងក្រោម៖

https://youtu.be/iYJXbsPaa6Q

សូមនិយាយថាគ្រាន់តែឈុតខ្លីៗធ្វើឱ្យយើងរំភើបខ្លាំង ព្រោះនៅក្នុងខ្សែភាពយន្តភាគនេះ ការសម្តែងរឿងថ្មីដូចជា Kate Bishop ដែលមានភាពក្លាហាន និងគួរឱ្យស្រឡាញ់ ប៉ុន្តែនាងជាអ្នកបាញ់ធ្នូដែលទទួលបានជំនាញដូច Hawkeye ។

តួអង្គនេះត្រូវបាន ចូលរួមដោយតារាសម្តែងស្រី Hailee Steinfeld ដែលមិនត្រឹមតែស្អាត និងគួរឱ្យស្រលាញ់នោះទេ ប៉ុន្តែនាងមានទេពកោសល្យក្នុងជីវិតពិតៗផងដែរ។

ថ្ងៃនេះ យើងចង់នាំអ្នករាល់គ្នាត្រលប់ទៅស្គាល់ក្មេងស្រីដ៏អស្ចារ្យនេះថានាងជានរណា ហើយហេតុអ្វីបានជានាងត្រូវបានគេទទួលស្គាល់ច្រើន?

Hailee Steinfeld បច្ចុប្បន្នអាយុ ២៤ ឆ្នាំជាជនជាតិអាមេរិក កើតនៅរដ្ឋកាលីហ្វ័រញ៉ា ហើយគឺជាក្មេងស្រីរាងតូចម្ នាក់ដែលតែងតែសុបិនចង់រត់ក្នុងវិស័យកំសាន្ត។

Hailee បានចូលឧស្សាហកម្មនេះនៅអាយុ ៨ ឆ្នាំ តាមរយៈការផ្សាយពាណិជ្ជកម្ម ប៉ុន្តែការងារដែលធ្វើឱ្យនាងល្បីល្បាញគឺ True Grit (ឆ្នាំ ២០១០) នៅពេលនាងមានអាយុតែ ១៣ ឆ្នាំប៉ុណ្ណោះ។

ខ្សែភាពយន្តនេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់នាង Hailee ព្រោះនាងត្រូវឆ្លងកាត់ការធ្វើសវនកម្មជាមួយក្មេងស្រីជាង ១៥.០០០ នាក់ ដើម្បីទទួលបានតួនាទីនេះ។ នៅទីបំផុតនាងបានក្លាយជាតារាសម្តែងស្រីក្មេងជាងគេទី ៩ ដែលត្រូវបានតែងតាំងជាតារាសម្តែងស្រីឆ្នើមនៅលើឆាកអូស្ការ។

មិនយូរប៉ុន្មាន Hailee បានដើរតួយ៉ាងសំខាន់នៅក្នុងខ្សែភាពយន្តជាច្រើនរួមមាន Begin Again (2013), Romeo & Juliet (2013), Ender’s Game (2013) និង Pitch Perfect (2015-2017) ។

ដូចដែលយើងបានឃើញហើយថា Hailee បានបង្កើតនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនជារៀងរាល់ឆ្នាំ។ ចំពោះរូបរាងរបស់នាងមានភាពផ្លាស់ប្ដូរទៅតាមពេលវេលា ព្រោះនាងមានឪពុកជាអ្នកបង្ហាត់បង្រៀនគ្រប់ពេលវេលា។

វេលាមិនគ្រាន់តែបង្កើននូវភាពស្រស់ស្អាតរបស់នាងទេ ថែមទាំងធ្វើឲ្យនាងអភិវឌ្ឍន៍ចំណេះដឹង និងទេពកោសល្យផងដែរ ដូចដែលនាងបង្ហាញស្នាដៃនៅខ្សែភាពយន្តភាគច្រើន នៅក្នុងនោះដែរនាងក៏មានស្នាដៃក្នុងចម្រៀង និងតន្ត្រីផងដែរ។

ហើយទីបំផុត Hailee ត្រូវបានឧស្សាហកម្មតន្ត្រីទទួលយក បន្ទាប់ពីនាងបានសម្តែងបទចំរៀង “ Flashlight ” បទភ្លេងសំរាប់ខ្សែភាពយន្ត Pitch Perfect 2 (ឆ្នាំ ២០១៥) នាងបានច្រៀងតែមួយបទប៉ុណ្ណោះ ហើយនាងត្រូវបានគេផ្ដល់ឲ្យការចុះហត្ថលេខា ភ្លាមៗជាមួយ Republic Records ។

បន្ទាប់មក Hailee បានចាប់ផ្តើមចេញបទចម្រៀងទោលជាច្រើនជារៀងរហូត ខ្ញុំសូមប្រាប់អ្នកថាការងាររបស់នាងមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលចំនួននៃការមើលបានលើសពីមួយលាន ដប់លាន រហូតដល់មួយរយលានក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។

នាងក៏បានច្រៀងបទសម្រាប់ Fifty Shades Freed ផងដែរ។

នៅឆ្នាំ ២០២០ នាងទើបតែចេញ EP ថ្មីបំផុតគឺ Half Written Story ជាកន្លែងដែល យើងមានឱកាសសម្ភាសអំពីបទចម្រៀងនៅលើអេភីរបស់នាង។

ហើយនៅឆ្នាំ ២០២១ ហាលីចាប់ផ្តើមវិលត្រឡប់មកសម្តែងជាថ្មីម្តងទៀត។ ជាការពិតរឿងមួយដែលយើងរង់ចាំជាយូរមកហើយគឺ Hawkeye ។ Hailee ពិតជានារីស្រស់ស្អាត និងមានទេពកោសល្យអាយុ ២៤ ឆ្នាំ៕ ប្រភពពី៖ insider