ប្រទេសអង់គ្លេសចាប់ផ្តើមការងារអភិរក្សរង្វង់ថ្ម Stonehenge

ក្រុងឡុងដ៍៖ ការងារជួសជុលដ៏សំខាន់ចំពោះស្នាមប្រេះ និងប្រហោងនៅថ្ម ម៉ាហ្គីត នៅសម័យបុរេប្រវត្តិបានចាប់ផ្តើមនៅថ្ងៃអង្គារ ក្នុងការងារអភិរក្សដ៏ធំបំផុតមួយនៅតំបន់បេតិកភណ្ឌពិភពលោកក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ។

ការងារនៅ Stonehenge ជាវិមានបុរេប្រវត្តិដ៏ល្បីល្បាញបំផុតរបស់ពិភពលោក ដែលថ្មមានអាយុកាល ៤.៥០០ ឆ្នាំនឹងត្រូវដោះស្រាញបញ្ហានៃសំណឹក និងធ្វើការជួសជុលមុន។

Heather Sebire អ្នកអភិរក្សជាន់ខ្ពស់ផ្នែកបេតិកភណ្ឌអង់គ្លេសប្រចាំតំបន់នេះបាននិយាយថា “ Stonehenge គឺមានតែមួយគត់ក្នុងចំណោមរង្វង់ថ្មលើពិភពលោក ដោយសារគុណប្រយោជន៍នៃធ្នឹម និងគន្លាក់ពិសេសទើបធ្វើឲ្យវាមានភាពល្បីល្បាញ ” ។

“ រយៈពេល ៤ កន្លះ ដែលតំបន់នេះត្រូវបានរងឥទ្ធិពលដោយខ្យល់ និងភ្លៀង វាមានស្នាមប្រេះ និងប្រហោងនៅលើផ្ទៃថ្ម ហើយការងារដ៏សំខាន់ក្នុងពេលនេះដើម្បីអភិរក្ស Stonehenge ឲ្យនៅតែមានភាពស្រស់ស្អាត ” ៕ ប្រភពពី៖ AP