ហ៊ានទេ? ក្រុមហ៊ុននៅអាមេរិក កំពុងស្វែងរកអ្នកក្លាហានមើលភាពយន្តខ្មោចគួរឱ្យខ្លាចបំផុតចំនួន ១៣ នេះនឹងបានប្រាក់រង្វាន់ខ្ទង់ពាន់

195

ក្រុមហ៊ុនអាមេរិកកំពុងស្វែងរកអ្នកក្លាហាន អាចមើលភាពយន្តរន្ធត់ទាំង ១៣ ក្នុងរយៈពេល ១០ ថ្ងៃ ប្រសិនបើជោគជ័យនឹងទទួលបានប្រាក់ជាង ១ ពាន់ដុល្លារ ។

ថ្មីៗនេះខាងក្រុមហ៊ុន FinanceBuzz កំពុងស្វែងរកជើងខ្លាំងដែលមានស្មារតីរឹងមាំបំផុត ហ៊ានមើលរឿងភ័យរន្ធត់ចំនួន ១៣ ក្នុងរយៈពេល ១០ ថ្ងៃ ហើយទទួលបានប្រាក់រង្វាន់ ១៣០០ ដុល្លារ។

គោលបំណងនៃការពិសោធន៍នេះគឺ ក្រុមហ៊ុនចង់ធ្វើការប្រៀបធៀប តើចំនួនថវិកាប៉ះពាល់ដល់ភាពភ័យរន្ធត់ដែរឬទេ? តើភាពយន្តប្រើថវិកាផលិតខ្ពស់ អាចបំភ័យទស្សនិកជនច្រើនជាងភាពយន្តដែលចំណាយថវិកាតិចដែរឬទេ?

ចំណែកបុគ្គលដែលលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ត្រូវតែជាអ្នករស់នៅអាមេរិក និងមានអាយុលើសពី ១៨ ឆ្នាំ ក្រុមហ៊ុននឹងផ្តល់ជូនខ្សែពាក់កដៃសុខភាព ពេលកំពុងមើលភាពយន្ត ដើម្បីវាស់ចង្វាក់បេះដូង ។

“ដើម្បីជាកិត្តិយសនៃរដូវរន្ធត់នាពេលខាងមុខនេះ យើង (ក្រុមហ៊ុន) ចង់ដឹងថាភាពយន្តភ័យរន្ធត់ដែលមានតម្លៃថ្លៃ មានភាពរន្ធត់ជាងភាពយន្តតម្លៃថោកដែរឬទេ? អ្នកនឹងជួយយើងរកចម្លើយនោះ”

រីឯបញ្ជីខ្សែភាពយន្តដែលត្រូវមើលគឺមានដូចជា Saw, The Amityville Horror, A Quiet Place, Candyman, Insidious, The Blair Witch Project, Sinister, Get Out, The Purge, Halloween 2018, Paranormal Activity និងរឿង Annabelle ៕

ប្រភព៖ ladbible