អ្នកវិទ្យាសាស្ត្របង្ហាញពីមេដែកយក្ស កម្លាំងបឺតខ្លាំងជាងដែនម៉ាញេទិករបស់ផែនដីចំនួន ២៨០.០០០ ដង ជាកម្លាំង ដែលអាច “ ស្រូបយកនាវាផ្ទុកយន្តហោះ ”

មនុស្សគ្រប់គ្នាដឹងថា “ មេដែក ” គឺជាសារធាតុរ៉ែ ឬដែក ដែលមានលក្ខណៈសម្បត្តិអាចស្រូបយកជាតិដែក ហើយពួកវាមានទំហំ និងកម្រិតផ្សេងគ្នានៃថាមពលស្រូបទាញ។ ដូច្នេះទើបវាត្រូវបានគេប្រើនៅលើទ្វារបឺតនៅលើទូទឹកកក និងប្រើក្នុងឧស្សាហកម្មផ្សេងៗ។

ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា នឹងមានអ្វីកើតឡើងប្រសិនបើអ្នកវិទ្យាសាស្ត្រអាចបង្កើតមេដែកដ៏ធំមួយ មេដែកដ៏ខ្លាំងមួយមានប្រវែង ១៨ គុណ ៤ ម៉ែត្រត្រូវបានគេបង្កើតឡើង ហើយចម្លើយគឺថាវាមានកម្លាំងស្រូបទាញ ២៨០.០០០ ដងនៃដែនម៉ាញ៉េទិចរបស់ផែនដី ដែលខ្លាំងល្មមអាចទាញនាវាផ្ទុកយន្តហោះបាន។

មេដែកថ្មីនេះ គឺជាស្នាដៃវិទ្យាស្ថានអន្តរជាតិនៃតេស្តរ៉េអឹមនុយក្លេអ៊ែពិសោធន៍ (ITER) នៅប្រទេសបារាំង។

វាគឺជាមេដែកដ៏មានឥទ្ធិពលដែលអាចស្រូបទាញកប៉ាល់ធំៗបាន ទោះយ៉ាងណាក៏ដោយការងាររបស់វា មិនមែនប្រើសម្រាប់ចាប់កប៉ាល់នោះទេ។

ផ្ទុយទៅវិញមេដែកនេះ ត្រូវបានប្រើជាអ្វី ដែលគេស្គាល់ថា “ សូលុយស្យុងកណ្តាល ” ជាមេកំព្យូទ័រដែលបង្កើតកំដៅ និងសម្ពាធខ្ពស់ ក៏នឹងត្រូវប្រើនៅក្នុង “រ៉េអាក់ទ័រនុយក្លេអ៊ែរលាយបញ្ចូលគ្នា “។

បច្ចុប្បន្នមេដែកនេះ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ ITER ដែលនៅពេលសាងសង់រួចរាល់នឹងក្លាយជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោក។

ទោះបីជារឿងនេះស្តាប់ទៅធម្មតា ប៉ុន្តែការពិតនោះវាក៏មានបញ្ហាប្រឈមមួយ ពីព្រោះនៅពេលមេដែកនេះត្រូវបានធ្វើឱ្យសកម្មក្នុងរចនាសម្ព័ន្ធរោងចក្រថាមពល អ្វីៗដែលនៅជុំវិញវានឹងត្រូវស្រូបទាញដោយថាមពលមេដែកនេះ សូម្បីតែយន្តហោះ រ៉ុកកែត យានអវកាសដែលឆ្លងកាត់តំបន់នេះក៏វានឹងស្រូបយកផងដែរ។

ទោះយ៉ាងណាការបង្កើតមេដែកនេះ គឺជាភាពជឿនលឿនមួយទៀតនៅក្នុងបច្ចេកវិទ្យារោងចក្រថាមពលនុយក្លេអ៊ែរ ហើយប្រសិនបើអ្វីៗដំណើរការបានល្អ ITER រំពឹងថារោងចក្រលាយនុយក្លេអ៊ែររបស់ខ្លួនអាចដំណើរការបានត្រឹមឆ្នាំ ២០២៥ ៕ ប្រភពពី៖ newscientist