ទាយឆុតមែន! ប្រវត្តិមិនធម្មតា ព្យាការីពិការភ្នែក Vanga ធ្វើការទាយពីព្រិត្តិការណ៍បានត្រឹមត្រូវជាច្រើន លើពិភពលោក

351

នាង Vanga កើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩១១ នៅទីក្រុង Strumica ប៉ុន្តែនាងបានចាកចេញទៅរស់នៅប្រទេសផ្សេងៗគ្នាជាច្រើន។ ដំបូងនាងរស់នៅក្នុងចក្រភព Ottoman បន្ទាប់មកផ្លាស់ទៅ នគរ Bulgaria Yugoslavia និងចុងក្រោយគឺសាធារណរដ្ឋ Macedonia។ នៅក្នុងអំឡុងពេលនាងកើតមកនាងស្ទើរតែស្លាប់ទៅហើយ ដោយសារនាងមានបញ្ហាសុខភាពកើតមិនគ្រប់ខែ។ ប៉ុន្មានឆ្នាំក្រោយមក នាង Vanga មានកុមារភាពក្រីក្រ ដោយនៅពេលនាងមានអាយុ ៣ ឆ្នាំ ម្តាយបង្កើតរបស់នាងបានស្លាប់ចោល ខណៈឪពុករបស់នាងត្រូវបានគេពង្រាយចូលក្នុងជួរកងទ័ព។ បន្ទាប់ពីនោះ មានអ្នកជិតខាងនិងមិត្តភក្តិជាច្រើននៅក្នុងគ្រួសារបានចិញ្ចឹម នាង Vanga រហូតដល់អាយុ ៧ ឆ្នាំ មុនពេលឪពុករបស់នាងត្រឡប់មកវិញហើយរៀបការម្តងទៀត។

កាលនៅក្មេងល្បែងដែលនាង Vanga ចូលចិត្តលេងជាងគេគឺធ្វើពុតជាវេជ្ជបណ្ឌិត ខណៈឲ្យកុមារដទៃទៀតធ្វើជាអ្នកជំងឺ។ ដោយឡែក នៅពេលដែលនាង Vanga វ័យ១២ឆ្នាំ មានសោកនាដកម្មមួយបានកើតឡើង វាជាឧប្បត្តិហេតុដ៏ចម្លែកបានធ្វើឱ្យនាងពិការភ្នែកភ្លាម។ ដោយសារនៅពេលនោះ Vanga កំពុងលេងជាមួយបងប្អូនជីដូនមួយរបស់នាង ក្រោយមកក៏មានព្យុះបោកបក់យ៉ាងខ្លាំងនាំនាងទៅលើអាកាស ក្រោយមកធ្លាក់ចូលក្នុងវាលស្រែក្បែរនោះ។ បន្ទាប់ពីធ្លាក់ដល់ដី នាង Vanga ព្យាយាមបើកភ្នែក ប៉ុន្តែភ្នែកមានការឈឺចាប់យ៉ាងខ្លាំង ព្រោះតែភាពកខ្វក់ជាច្រើនបានហូរចូលមកក្នុងភ្នែករបស់នាង។ ចុងក្រោយទោះបីជាត្រូវទៅមន្ទីរពេទ្យវះកាត់ ៣ ដងក៏ដោយ នាង Vanga នៅតែមិនអាចមើលដូចដើមបាន។ បន្ទាប់ពីកើតរឿងឡើង នាង Vanga បានទៅសិក្សានៅសាលាជនពិការភ្នែក។ ប៉ុន្តែជាចៃដន្យម្តាយចុងរបស់នាងបានស្លាប់ភ្លាមៗកំឡុងពេលសម្រាលកូនហើយ ដូច្នេះ នាង Vanga ត្រូវបង្ខំចិត្តឈប់រៀនដើម្បីមើលថែប្អូនៗ។

នាង Vanga គឺជាព្យាការីពិការភ្នែកម្នាក់ដែលសុន្ទរកថាជាច្រើនបានអង្រួនដល់ពិភពលោក។ នាងត្រូវបានគេនិយាយថា បានព្យាករណ៍ត្រឹមត្រូវអំពីការកើនឡើងនៃក្រុមរដ្ឋអ៊ីស្លាម (IS) ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅអាមេរិកនិងការលិចនាវាមុជទឹករុស្ស៊ី Kursk ក្នុងឆ្នាំ២០០០ ។ ក្រៅពីនេះការព្យាករណ៍ជាច្រើនរបស់នាង Vanga បានក្លាយជាការពិតដូចជា មរណភាពរបស់ម្ចាស់ក្សត្រីដាយអាណានៃប្រទេសអង់គ្លេស; ប្រធានាធិបតីរុស្ស៊ីពូទីនត្រូវបានជ្រើសរើស; អាមេរិចបានបង្ហាញខ្លួនប្រធានាធិបតីខ្មៅ (លោកបារ៉ាក់អូបាម៉ា); Brexit; វិបត្តិចំណាកស្រុកនៅអឺរ៉ុប។

លើសពីនោះ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតគឺការព្យាករណ៍របស់នាងអំពីជំងឺរាតត្បាត Covid-19 ខណៈពេលដែលនាងនិយាយថា “ឆ្នាំ ២០២០ នឹងក្លាយជាឆ្នាំដ៏លំបាកដោយសារតែការរីករាលដាល ហើយមនុស្សជាតិនឹងស្វែងរកវ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏គួរឱ្យភ័យខ្លាចនេះពេញមួយឆ្នាំ”។ ជាការពិតកូវីដ -១៩ បាននិងកំពុងក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតនៅពេលនេះ។ ទោះយ៉ាងណាក៏ដោយមិនមែនសុន្ទរកថារបស់នាង Vanga ទាំងអស់បានក្លាយជាការពិតទេ ឧទាហរណ៍ ៖ ការព្រមានរបស់នាងអំពីសង្គ្រាមនុយក្លេអ៊ែរត្រូវបានគេសន្មត់ថានឹងផ្ទុះឡើងនៅចន្លោះឆ្នាំ ២០១០-២០១៤ បើមិនដូច្នេះទេអឺរ៉ុបនឹងស្លាប់នៅឆ្នាំ ២០១៦ ។

ជាមួយគ្នានោះដែរ នៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ១៩៩៤ នាង Vanga បានទាយថា នឹងមានក្រុមពីរដែលចាប់ផ្តើមដោយអក្សរ“ B” ។ ទោះយ៉ាងណាប្រេស៊ីលនិងអ៊ីតាលី ជាអ្នកប្រកួតផ្តាច់ព្រ័ត្រទាំងពីរហើយប្រេស៊ីលជាជើងឯក៕

ប្រភព៖ បរទេស
ដោយ៖ លីនិ