ចាប់ម្ចាស់ភោជនីយដ្ឋានចិនបានបន្ថែមរូបមន្តពិសេស មានសារធាតុអាថ៌កំបាំងខុសច្បាប់ នៅក្នុងម្ហូបអាហារដែលលក់ដាច់បំផុត ដោយបានអះអាងថាគាត់ធ្វើវា ដោយសារតែវិបត្តិកូវីដ

សម្រាប់ឧស្សាហកម្មចុងភៅវាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលភោជនីយដ្ឋាននឹងរក្សារូបមន្តអាថ៌កំបាំងរបស់ពួកគេ ប្រសិនបើអាហាររបស់ពួកគេមានរសជាតិឆ្ងាញ់ ដើម្បីឲ្យពួកគេមានប្រជាប្រិយភាពខ្លាំង។

ទោះយ៉ាងណាក៏ដោយសម្រាប់ភោជនីយដ្ឋានមួយនៅទីក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិនអាថ៌កំបាំងដែលធ្វើឱ្យហាងរបស់គាត់ល្បីល្បាញ គឺវាជា “ អាភៀន” ។

រឿងនេះកើតឡើងនៅចុងខែសីហា ឆ្នាំ ២០២១ នៅពេលដែលមន្រ្តីប៉ូលីសទីក្រុង Lianyungang ត្រូវបានគេជូនដំណឹងអំពីបញ្ហានេះ។ អ្នកផ្ដល់ដំណឹងអនាមិកម្នាក់បានប្រាប់ថា ភោជនីយដ្ឋានដែលគាត់ទៅញ៉ាំប្រហែលជាមានលាយថ្នាំខុសច្បាប់ក្នុងអាហារ។

ដោយអ្នកផ្ដល់ព័ត៌មាននេះ បានបញ្ជាក់ថាគាត់មានការសង្ស័យបែបនេះ បន្ទាប់ពីមើលវីដេអូព្រមានថាប្រតិបត្តិករខ្លះអាចលាយផ្កាអាភៀននៅក្នុងអាហាររបស់ពួកគេ ដូច្នេះអតិថិជននឹងជាប់ចិត្តដោយទៅញ៉ាំជាញឹកញាប់។

ហើយនៅក្នុងរបាយការណ៍នេះគាត់ក៏បាននាំយកគំរូម្ហូបអាហារដែលមានបញ្ហាមកបង្ហាញដល់អាជ្ញាធរ

នៅពេលដែលម្ហូបអាហារត្រូវបានយកទៅធ្វើការត្រួតពិនិត្យប៉ូលីសបានរកឃើញថាអាហារនោះមានផ្ទុកនូវសារធាតុប៉ាប៉ាវីន និងថ្នាំណាកូតូទីនដែលពិតជាមានសារធាតុមិនប្រក្រតីមែន បណ្តាលឱ្យមន្រ្តីខាងលើសម្រេចចិត្តសម្របសម្រួលជាមួយរដ្ឋបាលចំណីអាហារ និងឱសថ ដើម្បីចាប់ខ្លួនម្ចាស់ភោជនីយដ្ឋាន។

នៅពេលប៉ូលីសឆែកឆេរម្ចាស់ភោជនីយដ្ឋាន ដែលមានឈ្មោះថា “ លី ” គាត់បានសារភាពថាគាត់ពិតជាបានលាយវាចូលទៅក្នុងគុយទាវពិតមែន។ គាត់បានទទួលពួកវាមកពីឈ្មួញលក់គ្រឿងទេស ហើយប្រើវាដើម្បីបង្កើតរូបមន្តសម្ងាត់។

លោកស្រី លី បាននិយាយថា គាត់ធ្វើនេះដើម្បីជួយសង្គ្រោះហាងរបស់គាត់ពីវិបត្តិសេដ្ឋកិច្ច និងការបាត់បង់អតិថិជនពីការរីករាលដាលនៃជម្ងឺកូវីដ។ ភ្លាមៗបន្ទាប់ពីការប្រើប្រាស់សារធាតុខុសច្បាប់ បានធ្វើឲ្យប្រាប់ចំណេញរបស់គាត់បានកើនឡើង ប្រហែលមួយភាគបីនៃប្រាក់ចំណេញពីមុន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថានេះមិនមែនជាលើកទីមួយទេ ដែលប៉ូលីសបានរកឃើញថាភោជនីយដ្ឋាននៅក្នុងប្រទេសចិនប្រើប្រាស់សារធាតុបែបនេះ ព្រោះចាប់ពីឆ្នាំ ២០២០ ដល់ខែមេសាឆ្នាំ ២០២១ ប៉ូលីសបានរាយការណ៍អំពីករណីស្រដៀងគ្នានេះ រួមគ្នាមាន ១៥៥ ករណី។

កន្លែងដែលមានករណីនេះច្រើនបំផុតនៅក្នុងប្រទេស គឺខេត្តហឺណាន ខេត្តគួយចូវ និងខេត្តជាំងស៊ូ៕ ប្រភពពី៖ CNR