អ្នកម៉ាក់កូនអើយ! នាង Pooklook fonthip ទម្លាយអារម្មណ៍នឹករាល់ពាក្យលួងលោមទាំងអស់នេះរបស់ម្ដាយ ខណៈខ្លួនកំពុងមានទុក្ខធំ

561

កាលពីពេលកន្លទៅ តារាសម្ដែងស្រី Pooklook fonthip មានទុក្ខជាទម្ងន់ ដោយហេតុថា ម្ដាយបង្កើតបានទទួលមរណៈភាពលឿនពេក រហូតមិនអាចត្រឡប់មកវិញឡើយ។ ហើយស្ថិតក្នុងគ្រានេះដែរ តួឯកស្រី pooklook fonthip មានអារម្មណ៍សោកស្ដាយ ក្រៀមក្រំចិត្ត ដែលអ្នកម្ដាយជាទីស្រលាញ់ Daothip Watcharatrakul ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល ៣ ខែ ជាមួយនឹងជំងឺសរសៃឈាមខួរក្បាល ក្នុងវ័យ ៦០ ឆ្នាំ។

កាលពីពេលថ្មីៗនេះសង្កេតឃើញថា តារាសម្ដែងស្រី Pooklook fonthip បានបង្ហោះរូបភាពម្តាយជាលក្ខណៈរូបគូនៅលើប្រព័ន្ធ Instagram របស់ខ្លួនផ្ទាល់ @pooklook_fonthip រួចពោលពាក្យក្នុងចិត្តថា “រាល់ពេលដែលខ្ញុំហត់នឿយ ឬ ធ្លាក់ទឹកចិត្ត ខ្ញុំមិនអាចមើលរំលងម្តាយខ្ញុំបានទេ។ ខ្ញុំតែងតែទទួលបានពាក្យលួងលោមពីម្តាយខ្ញុំ ម្តាយស្រលាញ់កូនជាងគេក្នុងចិត្ត។ ខ្ញុំមានអារម្មណ៍ថាហត់ណាស់ថ្ងៃនេះ ប៉ុន្តែគ្មានពាក្យលួងលោមដូចមុនទេ ខ្ញុំនឹកអ្នកម៉ាក់ណាស់”។

បន្ទាប់ពីការចែករំលែកតាមបណ្ដាញសង្គម មានអ្នកគាំទ្រនិងមិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្តមួយចំនួនបានចូលមកបញ្ចេញមតិ ផ្ញើក្តីស្រឡាញ់និងលើកទឹកចិត្តជាច្រើនដល់នាង Pooklook fonthip ៕

ប្រភព៖ បរទេស
ដោយ៖ លីនិ