រ៉ូមែនទិកឥតល្ហែ! មិត្តប្រុសដៃទូលាយរបស់តារាស្រី Due Arisara ចាយលុយទាំងដុលយកចិត្តមិត្តស្រីឲ្យឈ្លក់វង្វេង នៅទឹកដីអាមេរិកទៀតហើយ

1015

លោក Sebastian មិត្តប្រុសសំណព្វចិត្ត តារាស្រីមុខស្រស់ Due Arisara បានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ម៉ៅកន្លែងអង្គុយមើលកុនទាំងអស់នៅក្នុងរោងកុន ដោយសារចង់ឲ្យនាទីនេះមានតែពួកគេពីរអ្នក ពិតជារ៉ូមែនទិកខ្លាំងណាស់។

ចាប់តាំងពីតារាសម្តែងស្រី Due Arisara ជិះយន្តហោះទៅអាមេរិកជាមួយមិត្តប្រុសគឺលោក Sebastian ដើម្បីវិស្សមកាលនៅសហរដ្ឋអាមេរិកមក ពួកគេទាំង ២ តែងតែមានពេលវេលាដ៏ផ្អែមល្ហែមបញ្ចេញមកឲ្យអ្នកគាំទ្រឃើញជាបន្តបន្ទាប់។

ទាំងការធ្វើដំណើរកម្សាន្តជាមួយគ្នា បរិភោគអាហារឆ្ងាញ់ៗ ជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ពេញចិត្ត និងរំភើបទៅជាមួយទិដ្ឋភាពទាំងនោះដែរ ។

ចុងក្រោយបំផុត (៧ កញ្ញា ២០២១) លោក Sebastian បានរៀបចំពញ្ញាក់អារម្មណ៍មិត្តស្រីរបស់ខ្លួនមួយទំហឹង ដោយលោកម៉ៅបិទរោងកុន ទុកជាកន្លែងឯកជនមើលកុនជាមួយមិត្តស្រីតែពីរនាក់ ។ លើសពីនេះទៀត ពួកគេក៏បានថតរូបគួរឱ្យស្រលាញ់ខ្លះៗ មកបង្ហោះតាមរយៈ IG ផ្ទាល់ខ្លួន ទុកជាទិដ្ឋភាពទាក់ទាញចំណាប់អារម្មណ៍ទៀតផង ។

ក្នុងនោះលោក Sebastian បានបង្ហោះរូបភ្ជាប់ជាមួយសារដូច្នេះថា “Bought out every single seat to support asians in Hollywood and to make things more romantic” (ទិញកៅអីទាំងអស់ដើម្បីគាំទ្រជនជាតិអាស៊ីនៅហូលីវូដ និងធ្វើឱ្យអ្វីៗកាន់តែរ៉ូមែនទិចថែមទៀត)

ប្រភព៖ Kapook