ចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះអ៊ីដានៅភាគឦសានអាមេរិក បានកើនឡើងយ៉ាងតិចចំនួន ៥០ នាក់ (មានវីដេអូ)

សហរដ្ឋអាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះអ៊ីដានៅភាគឦសានអាមេរិកបានកើនឡើងកាលពីថ្ងៃអាទិត្យដល់យ៉ាងតិច ៥០ នាក់ ហើយសម្តេចប៉ាបហ្វ្រង់ស៊ីសអំពាវនាវឱ្យអ្នកដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះរក្សាភាពរឹងមាំ។

ញូវយ៉កមានអ្នកស្លាប់ចំនួន ១៧ នាក់ ហើយមនុស្សចំនួន ៤ នាក់បានស្លាប់នៅខោនធីវេសឆេស្ទឺរ និងនៅសល់នាទីក្រុងញូវយ៉ក ជនរងគ្រោះស្ទើរតែទាំងអស់ត្រូវបានជាប់នៅក្នុងអាផាតមិនបន្ទប់ក្រោមដីខុសច្បាប់ ដែលជាផ្ទះមានតំលៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅក្នុងតំបន់។

អ្នកនាំពាក្យអភិបាលខេត្ត Phil Murphy បាននិយាយថានៅរដ្ឋ New Jersey មានអ្នកស្លាប់ ដោយសារខ្យល់ព្យុះចំនួន ២៧ នាក់ និងមនុស្ស ៤ នាក់ទៀតកំពុងបាត់ខ្លួន។

ក្នុងចំណោមអ្នកបាត់ខ្លួនមាននិស្សិតមហាវិទ្យាល័យពីរនាក់ ដែលត្រូវបានគេឃើញចុងក្រោយនៅទីក្រុង Passaic រដ្ឋ New Jersey កាលពីថ្ងៃពុធ។

លោក Joseph Nyre ប្រធានសាលា Seton បាននិយាយនៅក្នុងលិខិតមួយទៅកាន់និស្សិតថា “ សូមចូលរួមជាមួយខ្ញុំក្នុងការរក្សា Nidhi និង Ayush សូមចូលរួមអធ្ឋិដ្ឋានឲ្យប្រជាជន និងនិស្សិតដែលបានបាត់ខ្លួនត្រឡប់មកវិញប្រកបដោយសុវត្ថិភាព ” ៕ ប្រភពពី៖