អ្នកវិទ្យាសាស្ត្រព្រមានអំពី “ ការបញ្ចប់យុគសម័យអ៊ីនធឺណិត” ក្នុងរយៈពេលពីរបីទសវត្សរ៍ ដោយសារការបញ្ចេញថាមពលពីព្រះអាទិត្យ

វាមិនអាចប្រកែកបានថា ជីវិតបច្ចុប្បន្នរបស់មនុស្សលោក មានតម្រូការអ៊ីនធឺណិតកាន់តែច្រើនជាងពេលមុន រហូតដល់ពេលខ្លះពិភពអនឡាញស្ទើរតែក្លាយជាពិភពទីពីរសម្រាប់មនុស្សជាច្រើន។

ប៉ុន្តែតើអ្នកដឹងទេថាពិភពលោកទីពីររបស់មនុស្សជាច្រើនពិតជាអាចប្រឈមនឹងការរលាយសាបសូន្យច្រើនជាងអ្វីដែលយើងគិត? នោះក៏ព្រោះតែវាផ្អែកលើការស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្តី SIGCOMM 21 ។

ក្នុងប៉ុន្មានទសវត្សខាងមុខនេះ ពិភពអ៊ីនធឺណេតរបស់យើងប្រហែលជាត្រូវបានប៉ះពាល់ដោយផ្ទាល់នូវអ្វីដែលគេហៅថា ការបញ្ចេញម៉ាសចេញពីកូរ៉ូណា (ការច្រានចេញម៉ូលេគុល Coronal) (CME)) បណ្តាលឱ្យមានបញ្ហាដូចជា ” ការបញ្ចប់យុគសម័យអ៊ីនធឺណិត “។

នេះបើយោងតាមរបាយការណ៍ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ការបញ្ចេញម៉ាសពីស្រទាប់កូរ៉ូណា វាគឺជាការបំភាយផ្លាស្មា និងដែនម៉ាញ៉េទិចចេញពីព្រះអាទិត្យ (ឬផ្កាយ) ទម្រង់ផ្សេងៗ។

ដោយទម្រង់នៃព្យុះព្រះអាទិត្យ នេះពិតជាអាចកើតឡើងជាបណ្តោះអាសន្ន ហើយវាមានឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅលើផ្កាយរណបអស់រយៈពេលជាយូរមកហើយ។ មានតែប៉ុន្មានទសវត្សរ៍ចុងក្រោយប៉ុណ្ណោះដែលបច្ចេកវិទ្យារបស់មនុស្សមានការវិវត្ត ដោយការលោតផ្លោះ ទម្រង់ព្យុះព្រះអាទិត្យនេះមិនមានឥទ្ធពលខ្លាំងនៅពេលនេះ។

ទោះយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្របានរកឃើញថា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខនេះ ទម្រង់នៃការបញ្ចេញថាមពលនេះនឹងកើតឡើងបន្តិចម្តងៗ ដូច្នេះឥទ្ធិពលប្រឆាំងនឹងកើនឡើងជាថ្មីម្តងទៀតដូចដែលវាបានកើតឡើងនៅឆ្នាំ ១៩២១ ដែលបណ្តាលឱ្យមានការដាច់ភ្លើងនៅទូទាំងទីក្រុង ហើយប្រព័ន្ធផ្លូវដែកចាស់រកការខូចខាត។

នេះបង្កើនវិនាសកម្មជាអកុសល វាថែមទាំងអាចបំផ្លាញខ្សែកាបអ៊ីនធឺណេតនៅក្រោមសមុទ្រ ដែលតភ្ជាប់អ៊ីនធឺណិតនៅក្នុងប្រទេសជាច្រើន នាំឱ្យអវត្តមាន ឬការធ្លាក់ចុះនៃប្រព័ន្ធអ៊ីនធឺណិតនៅជុំវិញពិភពលោក ដែលអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

សំខាន់បញ្ហាព្យុះព្រះអាទិត្យមិនមែនកើតឡើងតែម្តងហើយបាត់ទៅវិញទេ ដោយសារតែមានឱកាសច្រើនបំផុត ១២% ដែល CME ធំនឹងកើតឡើងរៀងរាល់ ១០ ឆ្នាំម្តង។

ដូច្នេះអ្នកស្រាវជ្រាវនិយាយថា វាប្រហែលជាដល់ពេលដែលយើងត្រូវគិតគូរឱ្យបានហ្មត់ចត់អំពីវិធីការពារបញ្ហានេះ មុនពេលរចនាសម្ព័ន្ធនៃពិភពអនឡាញរបស់យើងត្រូវបានបំផ្លាញ តាមរបៀបដែលពិបាកស្តារឡើងវិញ៕ ប្រភពពី៖ iflscience