រំលឹកឡើងវិញនូវភាពច្របូកច្របល់នៃ ” Dagen H ” ជាថ្ងៃដំបូងដែលជនជាតិស៊ុយអែត ផ្លាស់ប្តូរគន្លងផ្លូវចរាចរណ៍ពីផ្លូវប្រកាន់ឆ្វេងទៅជាប្រកាន់ស្តាំ

តើអ្នកធ្លាប់ឮអំពី “Dagen H ” ពីមុនទេ?

នេះប្រហែលជាឈ្មោះដ៏គួរឱ្យខ្លាចហើយមើលទៅ ប៉ុន្តែតាមវាពិតជាមានន័យសាមញ្ញថា “ H-Day” ហើយគ្មានអ្វីគួរឱ្យភ័យខ្លាចឡើយ គ្រាន់តែវាកាន់តែមានភាពច្របូកច្របល់។

ពីព្រោះថ្ងៃនេះគ្រាន់តែជាថ្ងៃ ដែលជនជាតិស៊ុយអែតផ្លាស់ប្តូរគន្លងផ្លូវរបស់ពួកគេ ពីការបើកបរក្នុងផ្លូវប្រកាន់ឆ្វេង ទៅជាផ្លូវប្រកាន់ស្តាំតែប៉ុណ្ណោះ។

Dagen H គឺជាអក្សរកាត់សម្រាប់ “ Högertrafikomläggningen ” ដែលបកប្រែតាមព្យញ្ជនៈថា “ ការបង្វែរផ្លូវឲ្យត្រូវ ” បានកើតឡើងតាំងពីឆ្នាំ ១៩៥៥ ហើយបានដំណើរការនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៦៧ ។

មូលហេតុចំបងដែលធ្វើឱ្យរដ្ឋាភិបាលស៊ុយអែតសម្រេចចិត្តផ្លាស់ប្តូរផ្លូវចរាចរផ្ទាល់ខ្លួន វាត្រូវបានគេដឹងថានឹងអនុញ្ញាតឱ្យរថយន្តធ្វើដំណើរឆ្លងកាត់រវាងស៊ុយអែត និងប្រទេសជិតខាង ដូចជាន័រវេស និងហ្វាំងឡង់ដែរ វានាំឲ្យភាពងាយស្រួលក្នុងការបើកបរក្នុងគន្លងផ្លូវខាងស្តាំ។

មូលហេតុមួយទៀតដែលអាចកើតមាន រដ្ឋាភិបាលស៊ុយអែតកំពុងព្យាយាមកាត់បន្ថយគ្រោះថ្នាក់នៅក្នុងប្រទេស ដោយសារតែប្រទេសស៊ុយអែតមានក្រុមហ៊ុនផលិតរថយន្តផ្ទាល់ខ្លួន (ដូចជា Volvo) ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីបានជាក្រុមហ៊ុនទាំងនេះផលិតរថយន្តបើកបរដោយប្រើចង្កូតឆ្វេងឡើយ ដែលមិនសមស្របសម្រាប់ការបើកបរក្នុងប្រកាន់ឆ្វេងដូចជាប្រទេសនេះពីមុន។

ជាការពិតការផ្លាស់ប្តូររបៀបរស់នៅក្នុងជីវិតទាំងមូលរបស់ពួកគេភ្លាមៗ គឺមិនមែនជារឿងងាយស្រួល និងងាយទទួលយកនោះទេ។ ដូច្នេះនៅដើមដំបូងជាមួយនឹងគំនិតនេះ លទ្ធផលនៃការធ្វើប្រជាមតិជាតិបានចេញមក ដែលមនុស្ស ៨៣% មិនយល់ស្រប។

ទោះជាយ៉ាងនេះក៏ដោយក៏រដ្ឋាភិបាលមិនចុះចាញ់ និងបន្តជំរុញគំនិតនេះដែរ ពួកគេមានទាំងប្រើវិធីថ្មីបង្រៀនចំណេះដឹងបើកបរ ប្ដូរផ្លាកសញ្ញាចរាចរណ៍ជាង ៣៦០.០០០ ។ លើសពីនេះរថយន្តក្រុងក្នុងស្រុកត្រូវបានកែសំរួលអោយមានទ្វារដែលអាចបើកបានទាំងខាងឆ្វេង និងខាងស្តាំ។

នោះហើយជាពេលដែលរដ្ឋាភិបាលប្រកាសអំពីការផ្លាស់ប្តូរគន្លងផ្លូវ ប្រជាជននៅក្នុងប្រទេសស្ទើរតែគ្មានបញ្ហាអ្វីទាំងអស់ ពីព្រោះនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំនោះ ផ្លាកសញ្ញាលើដងផ្លូវនៅទូទាំងប្រទេសត្រូវបានដំឡើងសាជាថ្មីក្នុងរយៈពេលតិចជាងមួយថ្ងៃ។ លើសពីនេះទៅទៀតមនុស្សភាគច្រើនមានចង្កូតរថយន្ត ដែលសាកសមសម្រាប់បើកបរក្នុងគន្លងផ្លូវដ៏ត្រឹមត្រូវ ហើយចំនេះដឹងនៃការបើកបរក្នុងគន្លងផ្លូវត្រូវបានត្រៀមរួចរាល់។

ដូច្នេះបរិយាកាស Dagen មានសភាពដូចជាការប្រារព្ធពិធីមួយ សម្រាប់ប្រជាជនបានចាប់យកឱកាស និងចូលរួមប្រើគន្លងផ្លូវថ្មី ដឹកកម្មករ ឬចេញទៅធ្វើការ ហើយរួមគ្នាដើម្បីផ្លាស់ប្តូរគន្លងនៃការបើកបរលើដងផ្លូវ នៅពេលដែលវាត្រូវបានប្រកាសជាផ្លូវការ Dagen H បានបញ្ចប់ដោយគ្មាននរណាបាត់បង់ជីវិតឡើយ។

នេះគឺជាព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ដែលប្រជាជនចូលរួមទាំងអស់គ្នា ព្រោះនេះវាជាព្រឹត្តិការណ៍ដែលអ្នកជំនាញទូទាំងពិភពលោកនិយាយរួមគ្នាថាមិនអាចធ្វើទៅរួចប្រសិនបើស្ថិតក្នុងពេលវេលាសព្វថ្ងៃនេះទេ។

នោះគឺដោយសារតែប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃនេះមានភាពខុសប្លែកពីអតីតកាល នេះក៏ព្រោះតែមុនធ្វើអ្វីមួយត្រូវឆ្លងកាត់ប្រជាមតិ ដូច្នេះស្ទើរតែមិនអាចទៅរួចដូចដែលប្រទេសជាច្រើនបានឆ្លងកាត់។ ជាងនេះទៅទៀតការរិះគន់ និងប្រឆាំងរដ្ឋាភិបាលកាលពីអតីតកាលមិនធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទេ។

ដូច្នេះ Dagen H បានក្លាយជាថ្ងៃដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ និងរូបភាពនៃការផ្លាស់ប្តូរគន្លងផ្លូវនៅថ្ងៃនោះ នឹងនៅជាមួយស៊ុយអែតក្នុងរយៈពេលយូរអង្វែង៕ ប្រភពពី៖ amusingplanet