

លោក Woody ស្រែកមួយទំហឹង ស្របពេលដែលខាងកូរ៉េបានឆ្លើយតបឲ្យ Lisa BLACKPINK ចូលរួមកម្មវិធីរបស់លោក ក្រោយបានរង់ចាំអស់រយៈពេល ២ ឆ្នាំ ហើយទីបំផុតក៏សមបំណង ។
លើកនេះធ្វើឲ្យពិធីករដ៏ល្បី ដូចជា Woody Wutthithorn សប្បាយចិត្តយ៉ាងខ្លាំង ដែលកាលពីថ្មីៗនេះ (ថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១) ខាងទីភ្នាក់ងារកូរ៉េយល់ព្រមឲ្យ Lisa BLACKPINK ឬ Lisa Lalisa Manoban ដែលជាតារាស្រីកូរ៉េដ៏ល្បីសញ្ជាតិថៃ ចូលរួមផ្តល់បទសម្ភាសនៅក្នុងកម្មវិធី Woody Show របស់លោក បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមកហើយ ។
ដោយលោក Woody បានចេញមកជូនដំណឹងដំណឹងល្អតាមរយៈទំព័រហ្វេសប៊ុកថា “ស្រែក!! ខ្ញុំបានរង់ចាំអស់ជិត ២ ឆ្នាំហើយ ពិតជារំភើបនិងរីករាយណាស់ ខ្ញុំស្រឡាញ់អ្នកខ្លាំង ខ្ញុំនឹងមើលថែអ្នកឱ្យបានល្អ 11 SEP 5 PM NS #WoodyShowxLisa #LALISA #LISA #LSVisualTeaser2″ ក្នុងនោះ Lisa នឹងត្រូវសម្ភាសក្នុងកម្មវិធីរបស់លោក Woody នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៥ : ០០ ល្ងាច ។
ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រី Lisa មិនអាចទប់ចិត្តមិនរំភើបមិនបានទេ ព្រមទាំងចូលទៅបញ្ចេញមតិយោបល់ថា ពួកគេនឹងរង់ចាំតាមដាន សុំឱ្យក្រុមការងារយកចិត្តទុកដាក់ Lisa ឱ្យបានច្រើន ។
ហើយមានអ្នកខ្លះក៏បានផ្តល់ការណែនាំថា សុំឲ្យលើកនេះនឹងក្លាយជាការផ្សព្វផ្សាយការចេញអាល់ប៊ុមទោលដំបូងរបស់ Lisa ហើយសុំឱ្យក្រុមការងារធ្វើការត្រៀមឱ្យបានច្រើន ដើម្បីជ្រើសរើសសំនួរដែលជួយសង្រ្គោះសិល្បករ ព្រោះពួកគេខ្លាចថានឹងមានចន្លោះប្រហោង សម្រាប់អ្នកវាយប្រហារ ។
ក្រោយមក លោក Woody បានឆ្លើយតបថា “សូមអរគុណសម្រាប់ការផ្តល់ការណែនាំ ហើយសូមរង់ចាំទស្សនា WoodyShow និង រង់ចាំមើលការភ្ញាក់ផ្អើលពី WoodyShow” ៕
ប្រភព៖ IG