ឃើញហើយកុំទាន់អាលសើចចំអក! សូមស្ដាប់ការបកស្រាយក្នុងរឿងនេះ ដើម្បីជាចំណេះ និងដើម្បីបានដឹង បានយល់ពីកិច្ចខិតខំរបស់មន្ត្រីជំនាញប្រទេសយើង

ក្នុងពេលដែលមន្ត្រីជំនាញកំពុងតែបំពេញកិច្ចការក្នុងការថែទាំ និងតាមដានទៅលើសំណង់បុរាណ ឬកេតនភ័ណ្ឌប្រទេសយើងយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានចំណាយកម្លាំងកាយចិត្តនោះ ក៏ស្រាប់តែមានមនុស្សមួយចំនួនធ្វើការសើចចំអកទៅលើកកិច្ចការរបស់មន្ត្រីជំនាញយើង។

ដូច្នេះធ្វើឲ្យពួកគាត់ចង់បញ្ជាក់ទៅលើកិច្ចការដែលជាកិច្ចខិតខំដើម្បីជាតិថា ការងាររបស់ពួកគាត់សុទ្ធតែមានស្តង់ដា និងបទដ្ឋានទៅតាមបច្ចេកទេស។

ខ្លឹមសារទាំងស្រុងនៅខាងក្រោម៖

មន្ត្រីជំនាញ បិទស្កុតត្រង់កន្លែងប្រេះបែក តាមពិតជាក្បួនបច្ចេកទេសមួយ មហាជនខ្លះបែរជាសើចចំអកទាំងមិនដឹងច្បាស់។

ក្រោយបានបិទស្កុតក្រដាសនៅកន្លែងប្រេះរហែក តាមលក្ខណបច្ចេកទេសរបស់ក្រុមជំនាញដើម្បីតាមដានពីការប្រែប្រួលរបស់ព្រះវិហារ តែត្រូវមហាជនមួយចំនួនយល់ច្រឡំបែរជានាំគ្នាគិតថាជារឿងអស់សំណើចទៅវិញ។ ដោយនេះគឺជាការតាមដាន នៃការវិវឌ្ឍន៍ទូទៅ នៃភាពប្រេះស្រាំរបស់អាគារ តាមការងារបច្ចេកទេសត្រឹមត្រូវ។

យើងក៏រីករាយចំពោះការចូលរួមបញ្ចេញមតិរបស់សាធារណៈជនក្នុងកិច្ចការប្រទេសជាតិ និងដើម្បីការអភិវឌ្ឍន៍ជាតិ ប៉ុន្តែសូមធ្វើការរិះគន់ក្នុងន័យកែលំអរ ព្រមជាមួយការបញ្ចេញមតិប្រកបដោយភាតរភាព និងសេចក្ដីថ្លៃថ្នូរ ដើម្បីស្ទួយបន្ថែមវប្បធម៌ និងអរិយធម៌ខ្មែរដ៏ថ្លៃថ្នូរ ដែលដូនតារបស់យើងបានបន្សល់ទុក៕ ប្រភពពី៖ Chea Chanboribo