ការសិក្សាថ្មីបង្ហាញថា អ្នកជាសះស្បើយពីកូវីដ-១៩ ផ្តល់នូវប្រព័ន្ធភាពស៊ាំខ្លាំងជាងអ្នកចាក់វ៉ាក់សាំង ភីហ្វីហ្សឺ

ការសិក្សាថ្មីមួយហាក់ដូចជា ផ្ទុយពីទិន្នន័យពីមុនអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដោយបានអះអាងថា អ្នកដែលបានជាសះស្បើយពីកូវីដ-១៩ ពីមុនមានអភ័យឯកសិទ្ធិពីវ៉ារ្យ៉ង់ដែលតាជាងអ្នក ដែលបានចាក់វ៉ាក់សាំងពេញលេញជាមួយវ៉ាក់សាំង ភីហ្វីហ្សឺ និងបៃអូអិនតិច។

អ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែល បានបង្ហាញការសិក្សាអំពីពិភពពិតធំបំផុត ដោយប្រៀបធៀបប្រព័ន្ធភាពស៊ាំពីធម្មជាតិ ដែលមនុស្សទទួលបន្ទាប់ពីជាសះស្បើយពីកូវីដ-១៩ ទៅនឹងសុវត្ថិភាពដែលទទួលបានពីវ៉ាក់សាំង ភីហ្វីហ្សឺ ។ ខណៈពេលដែលការសិក្សាមុនៗបានបង្ហាញថាអ្នកជាសះស្បើយពីកូវីដ-១៩ ផ្តល់នូវភាពស៊ាំសមរម្យពីការឆ្លងឡើងវិញ ប៉ុន្តែមិនខ្លាំងដូចវ៉ាក់សាំងទេ ការស្រាវជ្រាវថ្មីនេះហាក់ដូចជាបង្ហាញនូវទិន្នន័យផ្សេង។

ភាពខុសប្លែកគ្នាដ៏ធំមួយដែលអាចពន្យល់ពីរបាយការណ៍ហាក់ដូចជាសន្និដ្ឋានផ្ទុយពីការសិក្សាដទៃទៀត៖ ការស្រាវជ្រាវពីមុនមិនត្រូវបានប្រៀបធៀបជាមួយវ៉ារ្យង់ដែលតា ទេ។

ការសិក្សានេះបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងភីហ្វីហ្សឺ-បាយអូអិនតិចចំនួន ២ ដងមានលទ្ធភាពការពារកូវីដ-១៩ ចំនួន ៦ ដងចំពោះវ៉ារ្យង់ដែលតា។ វាក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពការពារ ៧ ដង ដូចគ្នាទៅនឹងអ្នកឆ្លងកូវីដ-១៩ ពីមុន។

ប៉ុន្តែការស្រាវជ្រាវក៏បានបង្ហាញថា ប្រព័ន្ធភាពស៊ាំនៃវ៉ាក់សាំងទាំងអ្នកចាក់វ៉ាក់សាំង និងប្រព័ន្ធភាពស៊ាំធម្មជាតិនឹងថយចុះតាមពេលវេលា។ តួលេខ ៦ ដងសម្រាប់អ្នកឆ្លងឡើងវិញសម្រាប់ប្រព័ន្ធភាពស៊ាំធម្មជាតិនឹងកើនឡើង ១៣ ដង ខ្ពស់ជាងអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅឆ្នាំ ២០២១ ទល់នឹងនៅឆ្នាំ ២០២០ ។

ការស្រាវជ្រាវបឋមក៏បានបង្ហាញផងដែរថា វ៉ាក់សាំងការពារអាចពន្យារ និងពង្រឹងការការពារចំពោះអ្នកដែលបានជាសះស្បើយពីការឆ្លងមេរោគកូវីដ-១៩ ពីមុន។

ការសិក្សានេះមិនទាន់ត្រូវបានពិនិត្យឡើងវិញយ៉ាងល្អិតល្អន់នៅឡើយទេ ប៉ុន្តែទិន្នន័យដែលបានចុះផ្សាយមុននេះ ត្រូវបានគេផ្សព្វផ្សាយនៅក្នុងគេហទំព័រ medRxiv ជាគេហទំព័របង្ហោះឯកសារស្រាវជ្រាវដែលមិនទាន់ផ្សព្វផ្សាយក្នុងវិស័យវេជ្ជសាស្ត្រ ក្នុងមជ្ឍមណ្ឌលស្រាវជ្រាវ និងវិទ្យាសាស្ត្រសុខាភិបាលពាក់ព័ន្ធ៕ ប្រភពពី៖ Bloomberg