
បន្ទាប់ពីតារាចម្រៀងស្រីជើងចាស់ “Nicole Theriault” បានចេញឈុតថ្មីៗ បង្អួតស្បែកដ៏ស្រស់ស្អាតភ្លឺចែងចាំងរបស់អ្នកនាងមក ធ្វើឲ្យមនុស្សជាច្រើនចង់ដឹងថា តើអ្នកនាងមានអាថ៌កំបាំងអ្វីសម្រាប់ស្បែកស្អាត?
ទន្ទឹមនឹងនោះ អ្នកនាងបាននិយាយដូច្នេះថា “ពីមុនពេលផ្ទុះកូវីដ-១៩ ខ្ញុំមានការងារច្រើន ទាំងការប្រគុំតន្ត្រី ទាំងខ្សែភាពយន្ត ដូច្នេះខ្ញុំមិនមានពេលច្រើនសម្រាប់ខ្លួនឯង មានពេលសម្រាកតិចតួច ធ្វើឲ្យបញ្ហាស្បែកចាប់ផ្តើមកើតមានឡើង ដូចជាស្នាមជ្រីវជ្រួញ ស្បែកស្ងួត ស្នាមជាំ និងអាចម៍រុយក្នុងពេលតែមួយ នៅពេលនោះមុខរបស់ខ្ញុំគឺទ្រុឌទ្រោមណាស់ ប៉ុន្តែក្នុងអំឡុងពេលការរីករាលដាលកូវីដ ការងារទាំងអស់ត្រូវបានផ្អាក់ ខ្ញុំមានពេលច្រើន ដូច្នេះខ្ញុំក៏មានឱកាសថែរក្សាស្បែក ហើយអាថ៌កំបាំងដើម្បីធ្វើឱ្យស្បែកស្រស់ថ្លា គឺខ្ញុំតែងតែប្រើជាមួយផលិតផលផ្សំពីកម្ទេចមាស” ។
លើសពីនេះ Nicole ធ្លាប់ត្រូវបានសម្ភាសជាមួយទស្សនាវដ្តី Praew ថា ម្តាយរបស់អ្នកនាង បង្រៀនឱ្យគាត់មើលថែខ្លួនឯងតាំងពីតូច ជាពិសេសការទទួលទានអាហារដែលមានជីវជាតិ និងបរិភោគទានទឹកឱ្យបានច្រើន ថែមទាំងការទទួលទានទឹកដោះគោ មិនផ្តោតលើការតុបតែងលើសការថែរក្សាស្បែកឡើយ។
គាត់និយាយថា អ្នកមិនចាំបាច់ប្រើរបស់ថ្លៃៗ ទេ ប៉ុន្តែត្រូវតែយកចិត្តទុកដាក់ឱ្យបានទៀងទាត់ ក្នុងសម្អាតគ្រឿងសម្អាងចេញជាប្រចាំ ប្រសិនបើយើងមិនអើពើលើចំណុចនេះទេ ជំហានបន្ទាប់នៃការថែរក្សាស្បែកប្រាកដជាមិនបានផលទេ។

ចំពោះការរក្សារាង អ្នកចូលចិត្តទៅហាត់ប្រាណយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ ដូចជាការរត់ ដើរ ឬជិះកង់ ពេលខ្លះក៏ហាត់យូហ្គា ប្រហែលជាកន្លះម៉ោងតាមប្រូក្រាមហាត់ បន្ទាប់មកក៏បញ្ចប់ដោយការលើកទម្ងន់ចំនួន ៣ ដង ដោយមិនចាំបាច់ធ្វើវាច្រើនពេកទេ ដោយសារតែសាច់ដុំរបស់មនុស្សម្នាក់មិនដូចគ្មា ពេលខ្លះកាលដែលយើងប្រឹងហាត់ហួសកំណត់ វាកាន់តែបំផ្លាញសាច់ដុំរបស់យើង ៕