ទប់ចិត្តមិនបានទេ! ដើម្បីភារកិច្ចចាំបាច់មួយជួយដល់ប្រជាជន ធ្វើឲ្យទាហានម្នាក់បានត្រឹមឈរសម្លឹងមើលកូនពីចម្ងាយ!

774

វៀតណាម៖ នៅក្នុងស្ថានភាពស្មុគស្មាញនៃមេរោគរាតត្បាតបានធ្វើឲ្យបុគ្គលិកពេទ្យមន្រ្តីនិងក្រុមទាហានប៉ូលីសរួមគ្នាគ្នាជាធ្នុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមេរោគនេះដោយបំពេញភារកិច្ចសំខាន់ៗដើម្បីធានាសន្តិសុខសុវត្តិភាពប្រជាជន។

ទាហានជាច្រើនបានសម្រេចចាកចេញពីផ្ទះអស់រយៈពេលជាច្រើនខែទោះបីជាត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់របស់ពួកគេក៏ដោយ។ ពួកគេស្ម័គ្រចិត្តចូលជួរមុខដោយមិនខ្លាចការលំបាកដើម្បីបំពេញភារកិច្ចជូនប្រទេសជាតិ។ មនុស្សជាច្រើនអាចត្រូវមានកាតព្វកិច្ចនៅក្បែរៗផ្ទះ ប៉ុន្តែពួកគេអាចមានឱកាសនិងឆ្លៀតទៅលេងផ្ទះមួយរយៈខ្លីប៉ុណ្ណោះ ដោយឈរនៅខាងក្រៅខ្លោងទ្វារដើម្បីមើលមនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងផ្ទះហើយបន្ទាប់មកក៏ប្រញាប់ចេញទៅវិញ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានការបង្ហោះវីដេអូឃ្លីបខ្លីមួយ ដែលបានថតនូវទិដ្ឋភាពទាហានម្នាក់បានត្រឹមឈប់នៅក្បែរផ្ទះរបស់គាត់ដើម្បីទៅសួរសុខទុក្ខប្រពន្ធនិងកូនរបស់គាត់ប៉ុន្តែបានត្រឹមតែសម្លឹងមើលពីចម្ងាយ។ ក្នុងវីដេអូនោះផងដែរត្រូវបានគេដឹងថា ជាទាហានម្នាក់គឺ លោកវរសេនីយ៍ឯក Doan Kong Anh ដែលជាមេកងពលតូច PK77 ស្ថិតក្នុងតំបន់យោធភូមិភាគទី ៧ ។

ខណៈពេលនោះ គ្រាន់តែកូនទាំងពីរបានឃើញឪពុករបស់ពួកគេភ្លាម ពួកគេសប្បាយចិត្តយ៉ាងខ្លាំងហើយចង់រត់ទៅឱបគាត់ណាស់ ប៉ុន្តែគាត់បានគ្រវីដៃរបស់គាត់យ៉ាងលឿនដើម្បីដាស់តឿនពួកគេកុំឱ្យមកជិត។

លោកអនុសេនីយ៍ឯក Doan Kong Anh និងមិត្តរួមក្រុមរបស់គាត់បានចូលរួមក្នុងកិច្ចការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតមិនបានត្រលប់មកផ្ទះវិញអស់រយៈពេល ៣ ខែហើយ។ ដោយសារតែគាត់ធ្វើការនៅខាងក្រៅច្រើនមានហានិភ័យនៃការឆ្លងមេរោគ ដូច្នេះ គាត់គ្រាន់តែឈរនៅខាងក្រៅទ្វារដើម្បីមើលកូនៗរបស់គាត់។ ក្នុងពេលដ៏ខ្លីនោះគាត់បានជូតទឹកភ្នែករបស់គាត់យ៉ាងលឿនដោយដៃរបស់គាត់ហើយបន្តដំណើររបស់គាត់ដើម្បីបំពេញភារកិច្ចបន្តទៀត។

មិនត្រឹមតែលោកអនុសេនីយ៍ឯក Doan Kong Anh ទេក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សជាច្រើនបានចាកចេញពីក្រុមគ្រួសារស្ម័គ្រចិត្តទៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះដោយសុខចិត្តទុកសុភមង្គលផ្ទាល់ខ្លួនមួយឡែកជាបណ្តោះអាសន្នសិន ព្រោះពួកគេរំពឹងថា នៅថ្ងៃណាមួយការរីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង។

កាលពីមុនថ្ងៃទី១០ ខែសីហា ក៏មានករណីមួយទៀត ដោយឪពុកម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលីសឈរនៅក្រោមដើមឈើមួយនៅមុខផ្ទះរបស់គាត់ហើយនិយាយពីចម្ងាយទៅកាន់កូនស្រីអាយុ ៨ ឆ្នាំរបស់គាត់។ បន្ទាប់ពីឃើញនូវទិដ្ឋភាពបែបនេះហើយ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ផ្អើលជាខ្លាំង។ ដោយឡែកបុរសដែលឈរក្រោមដើមឈើនោះត្រូវបានគេស្គាល់ថាជាមេបញ្ជាការ Nguyen Van Sang មេប៉ូលីសនៅឃុំ An Hiep ។

ជាមួយគ្នានោះដែរ ប្រពន្ធរបស់ Doan Kong Anh ក៏បានធ្វើការនៅក្នុងកម្លាំងប៉ូលីសខេត្ត Ben Tre ដែរ។ ដូច្នេះប្តីប្រពន្ធពីរនេះបានយល់ព្រមយកកូនទៅនៅផ្ទះជីដូនជីតារបស់ពួកគេ។ ហើយត្រូវរង់ចាំរហូតដល់ការរីករាលដាលនៃជំងឺកូវីដ ១៩ វិលមករកភាពប្រក្រតីវិញ៕

ប្រភព៖ បរទេស
ដោយ៖ លីនិ