Home កម្សាន្ត មិត្តភាពមិនសាបសូន្យ! នាង Aum-Patcharapa បង្ហោះសាររំលែកទុក្ខដល់ប្អូនស្រី Pookluk Phonthip ថែមទាំងពោលពាក្យយ៉ាងកក់ក្ដៅបំផុត!

មិត្តភាពមិនសាបសូន្យ! នាង Aum-Patcharapa បង្ហោះសាររំលែកទុក្ខដល់ប្អូនស្រី Pookluk Phonthip ថែមទាំងពោលពាក្យយ៉ាងកក់ក្ដៅបំផុត!

កាលពីប៉ុន្មានថ្ងៃមុនមានសារព័ត៌មានថៃជាច្រើនបានធ្វើការបង្ហោះព្រោងព្រាតស្តីការមរណៈភាពម្ដាយបង្កើតរបស់តារាសម្ដែងស្រីល្បីឈ្មោះ ប្រចាំប្រទេសថៃ គឺ នាង Pookluk Phonthip។ ចំពោះការមរណៈនេះបានធ្វើឲ្យតារាស្រីរូបនេះមានទុក្ខជាទម្ងន់ និងសោកស្ដាយយ៉ាងខ្លាំង ដែលត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់បំផុតក្នុងជិវិត។ ស្របពេលកាន់ទុក្ខនេះផងដែរ សង្កេតឃើញថា មានហ្វេនៗមិត្តៗអ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខនាង Pookluk Phonthip ។

ជាមួយគ្នានោះក៏ឃើញមានកំពូលតារាស្រីល្បីឈ្មោះម្នាក់ទៀត Aum-Patcharapa Chaichua បានធ្វើការបង្ហោះរូបភាពជាមួយនឹងការចូលរួមរំលែកទុក្ខដល់ Pookluk និងក្រុមគ្រួសាររបស់នាង ថែមទាំងបានធ្វើការលើកទឹកចិត្តដល់ប្អូនស្រី Pookluk Phonthip នៅថ្ងៃដែលនាងទើបតែបាត់បង់ម្តាយជាទីស្រលាញ់។ បន្ទាប់មក Aum-Patcharapa Chaichua ក៏ដើរទៅកាន់វិហារ Redeemer ក្នុងទីក្រុងបាងកកដើម្បីគោរពវិញ្ញាណក្ខន្ធម្តាយរបស់ Pookluk Phonthip។ នៅក្នុងសារនោះ Aum បានបន្ថែមថា «សូមឲ្យអ៊ំទៅកាន់ឋានសួគ៍» កុំបារម្ភអី មិត្តភក្កិទាំងអស់នឹងនៅទីនេះដើម្បីគាំទ្រអ្នក នៅក្បែរអ្នកជារៀងរហូត @pooklook_fonthip។

ចុងក្រោយ សបញ្ជាក់ឲ្យឃើញថា អ្នកទាំងពីរនេះពិតជាមានមិត្តភាពគួរឱ្យស្រឡាញ់ខ្លាំងណាស់រវាង Aum Patcharapa និង Pookluk Fonthip ដែលពួកគេតែងតែមានចំពោះគ្នាទៅវិញទៅមកក្នុងកំឡុងពេលដ៏លំបាកនេះ៕

ប្រភព៖ បរទេស
ដោយ៖ លីនិ

error: Content is protected !!
Exit mobile version