រំភើបក្រៃលែង! តារាស្រី Yadthip Ratchapal បង្ហោះរូបពពោះកូនស្រីតូច Maya ធ្វើឲ្យនាងមានអារម្មណ៍ស្រស់ស្រាយ ព្រោះពេលវេលារង់ចាំខិតចូលមកដល់ហើយ!

1495

នាពេលលថ្មីៗនេះ តារាសម្ដែងស្រីថៃ Yadthip Ratchapal បានផូសបង្ហាញរូបភាពពពោះមុនពេលសម្រាលកូនរបស់នាង ដោយនាងនិយាយថា «នាងមិនចង់រង់ចាំពេលវេលានិងឱកាសដ៏ល្អដែលម្តាយរបស់នាងបានជ្រើសរើសសម្រាប់នាងនោះទេ»។ ហើយយ៉ាងណាចំពោះរូបថតពពោះមួយសន្លឹកនេះបានធ្វើឲ្យនាងមានអារម្មណ៍ស្រស់ស្រាយនិងសប្បាយចិត្តខ្លាំងបំផុត។

តារាសម្ដែងស្រី Yadthip Rajapal ថែមទាំងបានប្រកាសថា នាងបានរៀបការជាមួយលោក Mek Rama ដែលជាអ្នកជំនួញវ័យក្មេងដ៏ល្បីល្បាញរួមនិងការមានផ្ទៃព្រោះស្របពេលតែមួយជាមួយគ្នាទៀតផង។ ទោះបីជាយ៉ាងណា ឥឡូវនេះ នាង Yadthip Rajapal ពពោះកូនដំបូងបាន ៩ ខែហើយ ដោយបន្តថា នាងរំភើបនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រាលកូនស្រី ម៉ាយ៉ា ដែលជាកូនស្រីទីមួយរបស់នាងជាមួយស្វាមី។

ជាមួយគ្នានោះដែរ ក្នុងព្រឹត្តិការណ៍នេះវាមិនមែនជាកំណើតដ៏ល្អ ដូចដែលមនុស្សភាគច្រើនធ្វើនោះទេ ប៉ុន្តែ Yadthip Rajapal និយាយថា កូនស្រីម៉ាយ៉ា បានសុំជ្រើសរើសថ្ងៃកំណើតរបស់នាងផ្ទាល់តែម្ដង។ បន្ទាប់មក មានមនុស្សជាច្រើនមានឆន្ទៈចង់ជួយ និងចង់ឃើញមុខកូនរបស់តារាស្រីរូបនេះ យ៉ាងឆាប់រហ័ស ព្រមទាំងបានជូនពរដល់កំណើតកូនស្រីរបស់នាងមានសុវត្ថិភាពទាំងម្តាយនិងទារកផងដែរ៕

ប្រភព៖ បរទេស
ដោយ៖ លីនិ