ម៉ាក់ញ៉ាំអី បានរឹងមាំម្លេះកូន! ក្មេងតូចអាយុ ១ ខួប លើកដុំបាល់ដែកទម្ងន់ជិត ៧ គីឡូ ចុះឡើងៗយ៉ាងរំភើយ (មានវីដេអូ)

246

ប្រសិនបើអ្នកកំពុងរកលេស មិនចង់ហាត់ប្រាណបន្ទាប់ពីថ្ងៃហត់នឿយពេញមួយថ្ងៃ សូមក្រឡេកមើលវីដេអូឃ្លីប ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដែលបង្ហាញពីក្មេងអាយុ ១ ឆ្នាំ លើកបាល់ហាត់ប្រាណទម្ងន់ ៦.៨ គីឡូក្រាមរួច ។

នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ អ្នកប្រើប្រាស់ Reddit ម្នាក់ឈ្មោះ FearmyBeard21 បានបង្ហោះវីដេអូក្មេងអាយុ ១ ឆ្នាំ លើកបាល់ហាត់ប្រាណទម្ងន់ ១៥ ផោន ជាមួយចំណងជើងថា “គាត់តាំងចិត្តលើកបាល់ ១៥ ផោន ហើយគាត់ធ្វើបាន!”

នៅក្នុងវីដេអូឃ្លីប បានបង្ហាញពីក្មេងម្នាក់កំពុងឱនលើកបាល់ចំនួនពីរជុំ បន្ទាប់មកក្មេងនោះក៏ទម្លាក់បាល់ចុះយ៉ាងងាយ ។

វីដេអូដ៏គួរឲ្យចាប់អារម្មណ៍នេះ បានបង្កឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទូទាំងពិភពបណ្តាញសង្គម ដែលមានមនុស្សជាច្រើនបាននាំគ្នាទៅបោះឆ្នោតឲ្យ និងបានបញ្ចេញមតិមតិយោបល់យ៉ាងច្រើនលើសលប់ដូចជា “ទម្រង់លេងល្អ ក្នុងការលើកទម្ងន់លើកដំបូង” “ធំឡើងមិនអាចក្លាយជាអ្នកលើកដុំដែកដែលល្អ បើគ្មានក្បាលដោះ” “លាតជើងឱ្យធំទូលាយស្មើនឹងស្មាហើយអង្គុយចុះ ក្មេងនេះអាចធ្វើបានល្អជាងយើងទៅទៀត” ឬ “ក្មេងតូចនេះពិតជារឹងមាំណាស់”

សូមទស្សនាវីដេអូខាងក្រោម៖

@houseofhighlights

One-year-old DETERMINED to pick up the medicine ball. 😤💪 (via @TrueRebel88)

♬ original sound – House of Highlights

ប្រភព៖ Reddit