ថ្ងៃទី ២៣ ខែសីហា ជាថ្ងៃដ៏សំខាន់នៅសាន់តូដូមីងហ្គោ វាជាទិវាអន្តរជាតិនៃការចងចាំពាណិជ្ជកម្ម និងទាសភាព

ថ្ងៃទី ២៣ ខែសីហា ជារៀងរាល់ឆ្នាំត្រូវបានចាត់ទុកថាជាថ្ងៃដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក សម្រាប់ប្រទេសជាច្រើន ព្រោះវាជា “ ទិវារំលឹកដល់ពាណិជ្ជកម្មអន្តរជាតិ និងទាសភាព ” ដែលប្រកាសដោយអង្គការសហប្រជាជាតិ នោះគឺអេសកូ។

ពួកគេបានជ្រើសរើសថ្ងៃនេះជាថ្ងៃសំខាន់ គឺដោយសារតែនៅឆ្នាំ ១៧៩១ នៅយប់ថ្ងៃទី ២២-២៣ ខែសីហា គឺជាថ្ងៃទាសភាពនៅសាន់តូដូមីងហ្គោ (ហៃទី និងសាធារណរដ្ឋដូមីនីកានាពេលបច្ចុប្បន្ន) បានក្រោកឡើងប្រឆាំងនឹងពាណិជ្ជកម្មទាសករ។

ក្រោយមករឿងនេះបាននាំឱ្យមានការលុបបំបាត់ពាណិជ្ជកម្មទាសករដ៏ធំនៅទូទាំងមហាសមុទ្រអាត្លង់ទិក។

ទិវាអន្តរជាតិនេះ មានគោលបំណងរំលឹកសោកនាដកម្មនៃការជួញដូរទាសករ ដែលធ្លាប់កើតមាន រួមបញ្ចូលការវិភាគអំពីបុព្វហេតុប្រវត្តិសាស្ត្រនៃពាណិជ្ជកម្មទាសករ និងផលវិបាករបស់វា ព្រមទាំងដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់អំពីសិទ្ធិមនុស្សកាន់តែប្រសើរឡើង។

ទិវាអន្តរជាតិនៃការចងចាំពាណិជ្ជកម្ម និងទាសភាពត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសហៃទី ក្នុងឆ្នាំ ១៩៩៨ មុននេះបន្តិច បន្ទាប់មកទិវានេះវាបានរីករាលដាលទៅប្រទេសផ្សេងទៀត៕ ប្រភពពី៖ unesco