ចូលរួមរំលែកទុក្ខផង! អាជីវករខ្មែរនៅប៉ោយប៉ែត រងទុក្ខដោយសារឥទ្ធិពលកូវីដហើយ ថែមទាំងជួបរឿងបែបនេះនៅស្រុកគេទៀត

នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ មានអាជីវករខ្មែរម្នាក់បានផូស្ត៍នៅលើគណនីហ្វេសប៊ុករបស់នាង ដោយបានសរសេរដូចរូបខាងក្រោមថា៖

រថយន្តនេះបានធ្លាក់ប្រឡាយ Ban Na Ngam នៅស្រុក Ta prah ya (តាព្រហ្មយ៉ា) ហើយឧប្បត្តិហេតុនេះកើតនៅម៉ោង ៥ ទាបភ្លឺ នៅក្នុងប្រទេសថៃ។ អាជីវករ និងក្រុមគ្រួសារបានធ្វើដំណើរក្នុងគោលបំណងត្រឡប់មកខ្មែរវិញតាមច្រកបឹងត្រកួន ប៉ុន្តែបែរជាជួបរឿងបែបនេះទៅវិញ ក្នុងរថយន្តនោះមានគ្នាប្រហែល ៥ នាក់ ក្នុងនោះមានប្ដីម្នាក់ ប្រពន្ធ កូនស្រី ២ នាក់ និងតៃកុងមួយ។ កូនស្រីបងមានអាយុប្រហែល ២ ឆ្នាំ រីឯកូនស្រីតូចមានអាយុប្រហែល ២ ខែ ទាំង ២ នាក់នៅខាងមុខជាមួយម្ដាយ។

សូមចូលរួមរំលែកទុក្ខដល់អាជីវករខ្មែរផង! សូមឲ្យវិញ្ញាណខ័ណ្ឌរបស់ពួកគេទៅកាន់ឋានបរមសុខ! សូមប្រជាជនខ្មែរកុំមានការស្លន់ស្លោពេក!

ប្រភពពី៖ Bank Weerachai