សេដ្ឋីឲ្យច្បាស់ក្រឡែត! ទៅមើលភាពហ៊ឺហា និងឃ្លាំង Super Car តម្លៃរាប់លានរបស់តារាប្រុស Kris Wu មុនពេលព្រះរាជអាជ្ញាប្រកាសជាផ្លូវការ

2670

អំពីករណីចុងក្រោយបង្អស់ នៃការចាប់ខ្លួនតារាប្រុស Kris Wu (Wu Yifan) ត្រូវបានការិយាល័យព្រះរាជអាជ្ញា Chaoyang ប្រកាសនៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ ថា លោក Kris Wu បានទទួលដីកាចាប់ខ្លួនជាផ្លូវការហើយ ពីករណីដែលគ្រីសត្រូវបានជនរងគ្រោះជាច្រើនចោទប្រកាន់ជាច្រើនករណី ។

មានសេចក្តីប្រកាសថា ព្រះរាជអាជ្ញាទទួលខុសត្រូវចំពោះការស៊ើបអង្កេតព្រហ្មទណ្ឌ និងការកាត់ទោស បានយល់ព្រមឱ្យចាប់ខ្លួនតួឯកប្រុសដ៏ល្បីល្បាញ និងជាអតីត idol បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតតាមផ្លូវច្បាប់ ។

តែថ្ងៃនេះក្រុមការងារយើងខ្ញុំ សុំនាំអារម្មណ៍បងប្អូនងាកទៅមើល ភាពសំបូរបែបរបស់តារាប្រុសរូបនេះមុនពេលត្រូវបានចាប់ខ្លួនវិញ ។ គួររំឭកផងដែរថា លោកបានសម្តែងនៅក្នុងខ្សែភាពយន្តចិនជាច្រើន ហើយរឿងនីមួយៗបានប្រមូលចំណូលយ៉ាងច្រើនមិនតិចជាង ២០០ លានយ័នឬ ជាង ៣០ លានដុល្លារឡើយ ។

រូបភាពមុនពេលចាប់ខ្លួន

ក្រៅពីនេះ គាត់ក៏សន្សំរថយន្តទំនើបៗ ជាង ២០ គ្រឿងផងដែរមានដូចជា៖

• Maserati GranCabrio GC4.7L តម្លៃប្រហែល ៥ សែនដុល្លារ
• Mercedes-Benz AMG G63 តម្លៃប្រហែល ៤.៤ សែនដុល្លារ
• Honda NSX II! តម្លៃប្រហែល ៣.៨ សែនដុល្លារ
• Ferrari 488 GTB តម្លៃប្រហែល ៣.៣ សែនដុល្លារ
• Mercedes-Benz AMG GT ជិត ៣ សែនដុល្លារ
• Land Rover Discovery 4 តម្លៃប្រហែល ២.៨ សែនដុល្លារ
• Ferrari FF ជាង ២.៧ សែនដុល្លារ
• Lexus RX450H ជាង ២.២ សែនដុល្លារ
• Mercedes-Benz S-Class តម្លៃប្រហែល ១.៩ សែនដុល្លារ
• Mercedes Benz C63 AMG Black Series តម្លៃប្រហែល ១.៧ សែនដុល្លារ
• Nissan GTR R35 Nismo តម្លៃប្រហែល ១.៦ សែនដុល្លារ
• Porsche 911 Turbo ជិត ១.៥ សែនដុល្លារ
• Mercedes-Benz GLA 45 AMG ជាង ១.៤ សែនដុល្លារ
• BMW 750i xDrive ជិត ១ សែនដុល្លារ
• BMW M2 ជាង ៦ ម៉ឺនដុល្លារ
• Nissan Skyline R34 ជិត ៥.៥ ម៉ឺន
• BMW X5 SUV ជិត ៥.៥ ម៉ឺន
• Toyota Supra ជិត ៥.៥ ម៉ឺន
• Nissan Skyline R33 ខ្ទង់ជាង ៣ ម៉ឺនដុល្លារ
• Dodge Challenger ខ្ទង់ជាង ២.៥ ម៉ឺនដុល្លារ
• SUBARU BRZ ខ្ទង់ជាង ២.៧ ម៉ឺនដុល្លារ

សូមមើលរូបភាពខាងក្រោម៖

ប្រភព៖ lovekpop95