ក្រោយរកឃើញសត្វតុកកែ ជិតមួយពាន់ក្បាល ក្រុមហ៊ុនវីរៈប៊ុនថាំ បានចោទសួរទៅរដ្ឋបាលព្រៃឈើបន្ទាយ ស្រី នូវសំណួរដិតៗមួយចំនួន

យោងតាមប្រភពឯកឧត្តម ខៀវ កញ្ញរិទ្ធ បានបង្ហាថានៅថ្ងៃទី ១៧ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រីបានឃាត់រថយន្តដឹកឥវ៉ាន់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុក។

ខ្លឹមសារទាំងស្រុងមាននៅខាងក្រោម៖

មន្ទីរព័ត៌មានខេត្តសៀមរាប
សូមគោរពឯកឧត្តម សូមរាយការណ៍
កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា អំពើល្មើសច្បាប់ !

លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លី សុផា បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទ និងរូបភាព៖ លោក ខេង ឧត្តម កែសម្រួលដោយ លីវ សុខុន!!!
សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

សុំសួរទៅលោក លី សុផា ថា:

1- ហេតុអីលោកដឹងច្បាស់ថាក្នុងឡានមានដឹកតុកកែ? ហើយដឹងច្បាស់ថា ផ្ញើរចេញពីតំបន់ណា? មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?

2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?

3-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?

4-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?

5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។

សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌🙏🙏

ប្រភពពី៖ Kanharith Khieu, Virak Buntham Express Tour & Travel