តារាស្រី Lydia Sarunrat រៀបហ្នឹងស្វីតដល់កំពូលហើយ ស្រាប់តែបែកធ្លាយរូបគួរឲ្យហួសចិត្ត ដែលស្វាមីខ្លួនបែបនេះ ក៏បង្ហោះសារដាស់តឿនអ្នកមើលប្រយ័ត្នអៀស៊ីភ្នែក (មានវីដេអូ)

789

សូម្បីតែពេលនេះ ប៉ាវ៉ាកូនពីរ Matthew Dean កំពុងធ្វើចត្តាឡីស័កនៅដាច់ដោយពីអ្នកដទៃក៏ពិតមែន បន្ទាប់ពីត្រលប់មកពីការទៅលើកទឹកចិត្តដល់អត្តពលិកថៃ ដល់គែមកីឡដ្ឋាននាទីក្រុងតូក្យូ លោកក៏ត្រូវវីដេអូខលជូនពរថ្ងៃខួបកំណើតកូនស្រីពៅឈ្មោះអូន Damy ។

ហើយក្នុងនោះ លោកក៏មានលួចផ្ញើរសារផ្អែមល្ហែម ជាឃ្លីបចម្រៀងទៅភរិយាជាទីស្រលាញ់របស់គាត់ Lydia Sarunrat ប៉ុន្តែក្រោមភាពផ្អែមល្ហែមដែលស្ទើរតែជិតបានសម្រេចទៅហើយនោះ វាបែរជាមកបញ្ចប់ជាមួយឃ្លីបដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ប្រឹងពង្រីកអេក្រង់មើលស្រមោលនៅក្នុងកញ្ចក់ពីក្រោយប៉ាប៉ារូបនេះ ដែលបង្ហាញកំប៉េះគូទធ្វើដូចជាមិនដឹងខ្លួនអ្វីទាល់តែសោះ ។

ក្រោយមកខាងម៉ាក់ម៉ាក់ Lydia ក៏បានបង្ហោះឃ្លីប និងសរសេរចំណងជើងដាស់តឿនថា សូមប្រយ័ត្នអៀស៊ីភ្នែកណាបងប្អូន “នឹកប្រពន្ធខ្លាំងណាស់ហើយមើលទៅ” (ប្រយ័ត្នអៀស៊ីភ្នែកណាបងប្អូន) ប៊ិះនឹងស្លុងហើយ ចុងក្រោយធ្លាក់ពីលើសេះក្តុក #មានបង Mat ជាប្តីគ្មានថ្ងៃសោកសៅឡើយ ។

ចុងក្រោយពីឃ្លីបដ៏ផ្អែមល្ហែម វាបានក្លាយជាឈុតកំប្លែងទៅវិញ ហើយថ្វីត្បិតតែនៅឆ្ងាយពីគ្នាប៉ុន្តែប៉ាប៉ា Matthew នៅតែធ្វើឱ្យ Lydia និងអ្នកគាំទ្រ  ញញឹមបានទៀត សូមសសើរប៉ាប៉ារូបនេះហើយ ៕

សូមទស្សនាវីដេអូខាងក្រោម៖