ម្នាក់ៗប្រែប្រួលច្រើន មើលសឹងមិនស្គាល់! លោក Ken Chu បង្ហាញរូបភាពបច្ចុប្បន្នវ័យ ៤២ ឆ្នាំ ជាមួយអាជីពថ្មីក្រៅសិល្បៈ ធ្វើឲ្យហ្វេនៗនឹកនាក្រុម F4 ជាពន់ពេក

1801

ជារឿងភាគមួយ ដែលស្ថិតនៅក្នុងការចងចាំរបស់មនុស្សជាច្រើន មិនថាប្រទេសណាទិញសិទ្ធទៅផលិតបន្តពីមួយជំនាន់ទៅមួយជំនាន់ទេ ក៏ជំនាន់សម្តែងដោយលោក Jerry Yan, Vic Chou, Ken Chu, Vanness Wu និងតួឯកស្រី Barbie Hsu (DaS) នៅតែដកជាប់នៅក្នុងក្រអៅបេះដូងរបស់ទស្សនិកជនដដែល ។

យ៉ាងណាមិញ សម្រាប់តួឯកប្រុសទាំង ៤ រូបនៃរឿង F4 នេះ ក្រោយពីសម្តែងចប់ ពួកគាត់ក៏លែងមានស្នាដៃសម្តែងរួមគ្នាទៀតឡើយ ពួកគាត់បានចែកជើងគ្នារៀងខ្លួន ដោយម្នាក់ៗសុទ្ធតែមានការងារសិល្បៈផ្សេងៗគ្នា ។

Jerry Yan

ដោយក្នុងនោះ លោក Jerry Yan បច្ចុប្បន្នលោកមានអាយុ ៤៤ ឆ្នាំ តែគាត់នៅតែ Single មិនទាន់មានគ្រួសារដដែល ហេតុដែលនៅ Single យូរ​ដូច្នេះ ធ្វើឲ្យអ្នកគាំទ្រគិតថាគាត់ប្រហែលជា ខូចចិត្តដោយសារស្នេហាហើយ ទើបបានជាចង់សម្រាកបេះដូងសិន? តែយ៉ាងណាលោកក៏នៅតែបន្តបង្ហាញមុននៅក្នុងវិស័យសិល្បៈដដែល ។

Vic Chou

រីឯលោក Vic Chou បច្ចុប្បន្នមានអាយុ ៤០ ឆ្នាំ គាត់បានរៀបការមានគ្រួសារតាំងពីឆ្នាំ ២០១៥ មកម្លេះ ហើយក៏ទើបតែត្រឡប់មកសម្តែងភាពយន្តវិញកាលពីថ្មីៗនេះ ក្រោយពីបាត់មុខពីសិល្បៈអស់ជាង ៩ ឆ្នាំមក ។

Vanness Wu

ចំណែកលោក Vanness Wu បច្ចុប្បន្នមានអាយុ ៤៣ ឆ្នាំ ក្រោយពីលែងលះជាមួយភរិយាជាសេដ្ឋីសិង្ហបុរីមក លោកក៏ហាក់ជាស្ងប់ស្ងាត់ មិនសូវជាបង្ហាញមុខនៅក្នុងសិល្បៈប៉ុន្មានឡើយ ។

Ken Chu

ចុងក្រោយលោក Ken Chu ដែលទើបបង្ហាញរូបថតបច្ចុប្បន្ននៅវ័យ ៤២ ឆ្នាំរបស់គាត់ ដែលកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួនទាក់ទងនឹងសត្វចិញ្ចឹម ដូចជាងូតទឹក កាត់សក់ កាត់ក្រចក និយាយឱ្យចំគឺ Salon សត្វចិញ្ចឹម ជាអាជីពដែលគាត់ចូលចិត្ត ហើយសប្បាយចិត្តខ្លាំងដែលបានធ្វើ តែគាត់ក៏មិនបោះបង់ចោលតន្ត្រី ដែលគាត់ចូលចិត្តដែរ ៕

ប្រភព: Wiki