កូវីដមិនទាន់ចប់ផង ពេលនេះអ្នកឃ្លាំមើលសុខភាពពិភពលោកបង្ហាញថា មេរោគ Marburg ជាគ្រួសាររបស់ “ អេបូឡា” ឆ្លងក៏ខ្លាំង និងមិនទាន់មានថ្នាំព្យាបាលថែមទៀត

វាបានក្លាយជារឿងមួយទៀតនៃជំងឺធ្ងន់ធ្ងរ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីភាគីជាច្រើនក្នុងឆ្នាំនេះ ដោយមនុស្សកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះព័ត៌មានមេរោគ។

កាលពីថ្ងៃអង្គារអង្គការសុខភាពពិភពលោកបានបញ្ជាក់ពីព័ត៌មាននៃការរកឃើញមនុស្សស្លាប់ម្នាក់ ដោយសារវីរុស Marburg នៅហ្គីណេ។ នេះមិនត្រឹមតែជាលើកទីមួយទេ ដែលមនុស្សម្នាក់ឆ្លងមេរោគដ៏សាហាវ ត្រូវបានគេរកឃើញនៅក្នុងតំបន់អាហ្វ្រិកខាងលិច។

Colorized scanning electron micrograph of Marburg virus particles (blue) both budding and attached to the surface of infected VERO E6 cells (yellow). Image captured and color-enhanced at the NIAID Integrated Research Facility in Fort Detrick, Maryland. Credit: NIAID. (Photo by: IMAGE POINT FR/NIH/NIAID/BSIP/Universal Images Group via Getty Images)

ប៉ុន្តែវាក៏មានន័យផងដែរថាមនុស្សជាង ១៥៥ នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងមេរោគត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរោគសញ្ញា។

មេរោគ Marburg ដែលជាបញ្ហានៅពេលនេះ គឺជាភ្នាក់ងារបង្ករោគមួយក្នុងចំណោមភ្នាក់ងារបង្ករោគផ្សេងទៀត វាស្ថិតនៅក្នុងគ្រួសារតែមួយជាមួយ អេបូឡា ដោយត្រូវបានគេរកឃើញនៅឆ្នាំ ១៩៦៧ នៅប្រទេសអាឡឺម៉ង់ និងមានការផ្ទុះឡើងខ្លាំង ដែលបានសម្លាប់មនុស្សជាង ២០០ នាក់នៅអង់ហ្គោឡាក្នុងឆ្នាំ ២០០៥ ។

មេរោគនេះមានប្រភពដើមពីសត្វប្រចៀវស៊ីផ្លែឈើ ដោយវាអាចរាលដាលដល់មនុស្ស វាមានរយៈពេលនៃរោគសញ្ញាចាប់ពី ២ ទៅ ២១ ថ្ងៃ ហើយអ្នកជំងឺមានរោគសញ្ញាដូចជាក្តៅខ្លួន ឈឺក្បាល និងឈឺសាច់ដុំ ។

ហើយមានហានិភ័យរបស់វាខ្ពស់ដល់ទៅ ៨៨% ដែលអ្នកឆ្លងអាចនឹងស្លាប់។

ក្នុងករណីមរណភាពថ្មីៗនេះ គាត់គឺជាបុរសអាយុ ៤៦ ឆ្នាំ ដែលបានចាប់ផ្តើមបង្ហាញរោគសញ្ញានៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ មុនពេលស្លាប់នៅថ្ងៃទី ២ ខែសីហា។ ក្រុមមន្រ្តីគិតថា គាត់ប្រហែលជាឆ្លងមេរោគពីប្រពន្ធរបស់គាត់ ដែលបានស្លាប់មុននេះ។

ជាអកុសលបច្ចុប្បន្នយើងមិនមានថ្នាំ ឬវ៉ាក់សាំង ដែលអាចព្យាបាល និងការពារការឆ្លងមេរោគប្រភេទនេះបានទេ ហើយអាចព្យាបាលតែរោគសញ្ញាប៉ុណ្ណោះ។

Medical staff clean their protection suits as part of the fight against the Ebola virus on March 8, 2015 at the Donka hospital in Conakry. More than 9,700 people have died of the disease since the west African epidemic emerged in southern Guinea in December 2013, with nearly 24,000 people infected, according to the World Health Organization. AFP PHOTO / CELLOU BINANI (Photo by CELLOU BINANI / AFP)

ដូច្នេះអង្គការសុខភាពពិភពលោក និងអ្នកជំនាញយល់ស្របថា យើងចាំបាច់ត្រូវតាមដានឱ្យបានដិតដល់អំពីការរីករាលដាលនៃមេរោគនេះ ដោយសារតែទំនងជាជំងឺនេះអាចរីករាលដាលយ៉ាងទូលំទូលាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕ ប្រភពពី៖ reuters